អ្នក​នាង ម៉េង កែវពេជ្ជតា នៅ​មិន​សុខ បកអាក្រាត ល្បិចកល​អ្នក​​​ធ្វើបាប​ខ្លួន ដោយ​លើក​ឡើង​ថា​…(មានវីដេអូ)

ទប់​លែង​ជាប់! អ្នក​នាង ម៉េង កែវពេជ្ជតា នៅ​មិន​សុខ បកអាក្រាត ល្បិចកល​អ្នក​​​ធ្វើបាប​ខ្លួន ដោយ​លើក​ឡើង​ថា​…
កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​តស៊ូ​មតិ​ដើម្បី​ឲ្យ​មានការ​រក្សា​ប្រភព​ម្ចាស់​ដើម​លើ​បទ​ចម្រៀង ហើយ​ក្នុងនោះ អ្នកនាង​ក៏បាន​លើក​ជា​ឧទាហរណ៍ ដែល​អ្នកនាង​យក​បទ «​ជំនោរ​ដើមខែ​» មក​ច្រៀង​ឡើងវិញ ដោយ​កែ​ទំនុកច្រៀង​ចាស់​ផង តែ​អ្នកនាង​នៅតែ​ដាក់​ប្រភព​ម្ចាស់​ដើម ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ឃើញ​ហើយ​យក​គំរូ​តាម​។​

​ទោះយ៉ាងណា ការលើក​ជា​ឧទាហរណ៍​របស់​អ្នកនាង ត្រូវបាន​គេ​យល់ថា អ្នកនាង ទាមទារ​សិទ្ធិ​ម្ចាស់​ដើម​ពី​បទ​ចម្រៀង​ខាង​លើ​នេះ ទើប​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​រិះគន់​អ្នកនាង​យ៉ាងខ្លាំង​។ ដោយហេតុ​នេះហើយ ទើប​ថ្មីៗ​នេះ អ្នកនាង បានបញ្ជាក់​ឡើងវិញ ដើម្បី​កុំ​ឲ្យ​មាន​អ្នកខ្លះ​យល់ច្រឡំ លើ​អ្នកនាង​តទៅទៀត​។​

​បង្ហោះ​ភ្ជាប់​ជាមួយនឹង​វីដេអូ កិច្ច​សម្ភារ​របស់​អ្នកស្រី ជាមួយនឹង​លោក សេង តារា ដែល​និយាយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ម្ចាស់​ដើម​នេះដែរ​, អ្នកនាង ម៉េង កែវពេជ្ជតា បាន​រៀបរាប់​យ៉ាង​វែង​អន្លាយ​ដូច្នេះ​ថា «​មើល​ទៅ ទោះ​​ដើម​​ឈើ​ឈប់​រង្គើ ក៏​ខ្យល់​មិន​ឈប់​បក់! បើអញ្ចឹង​សូម​អញ្ជើញ​ទស្សនា​វីដេអូ​នេះ​ទៅ ថា​តើ​តារា​រៀមច្បង​លោក​មានប្រសាសន៍ថា​ម៉េច?

ខ្ញុំ​មិនដឹងថា ​លោក​មានការ​អាក់អន់ចិត្ត​ចំពោះ​អ្នកណា​ទេ តែ​ក៏​ដឹង​ថា​ លោក​មាន​អារម្មណ៍​យ៉ាងណា​ហើយ ព្រោះ​ជា​រឿង​តែមួយ ( ដែល​ខ្ញុំ​និយាយថា​ជា​រឿង​តែមួយ​នេះ​គឺ​ខ្ញុំ​និយាយ​ពី​អារម្មណ៍​ដែល​ត្រូវគេ​លួច​យក​បទ​ចម្រៀង​ខ្លួន​ទៅ​ច្រៀង​មិន​សុំ ​ហើយ​មិន​ដាក់ឈ្មោះ​យើង​ជា​ម្ចាស់​ដើម ) ។

ប៉ុន្តែ​មនុស្ស​អន់​ខ្លះ​ដោយសារ​ចង់​ឈ្នះ​ខ្ញុំ ចង់​ធ្វើបាប​ខ្ញុំ​ពេក គេ​បាន​បបួលគ្នា​ប្តូរ​សាច់រឿង ទៅជា​ចោទ​ខ្ញុំ​ថា ការតស៊ូ​មតិ​នេះ​គឺ​ដើម្បី​តែ​ទាមទារ​ធ្វើ​ជា​ម្ចាស់​បទ ជំនោរ​ដើម​ខែ ទៅវិញ ( ថោកទាប​ណាស់ ! ) ។

នេះ​ជា​ល្បិច​ដើម្បី​អោយ​មហាជន​យល់​ច្រឡំ ហើយ​​​ខឹង​ខ្ញុំ និង​ភ្លេច​កំហុស​នាង​មុន្នី​លក្ខ​ ដែល​ធ្លាប់បាន​លួច​បទ​ចម្រៀង​ដើម​របស់ខ្ញុំ​ជិត ២០​បទ​ ដែល​បទ​ខ្លះ​ជា​បទ​ដែល​ខ្ញុំ​សរសេរ​ទំនុក​ខ្លួនឯង​ទៀតផង។ ឥឡូវ ខ្ញុំ​សូមបញ្ជាក់​ម្តងទៀត ៖

បទ​ជំនោរ​ដើម​ខែ​ខ្ញុំ​គ្រាន់តែ​លើក​ជា​ឧទាហរណ៍ អោយ​នាង​មន្ន​ល័​ក្ខ និង​អ្នក​ដែល​យក​បទ​គេ​ទៅ​ច្រៀង​ថា​គួរ​ធ្វេ​ី​ដូចម្តេច ព្រោះ​ពេល​ខ្ញុំ​យក​បទ ជំនោរ​ដើម​ខែ របស់​មីង ម៉ម សុខា មក​ច្រៀង ថ្វីត្បិតតែ​ខ្ញុំ​មិន​ច្រៀង​តាម​ទំនុក​ចាស់​របស់គាត់​ទាំងស្រុង ហើយ​ពេលនោះ​ក៏​គ្មាន​អ្នកណា​ស្គាល់​អ្នក​មីង ម៉ម សុខា​ផង ក្រៅតែពី​ពូ​មីង​ចាស់ៗ​ដែល​ធ្វើ​ការ​ជាមួយ

ប៉ុន្តែ​ខ្ញុំ​នៅតែស៊ើបរក​ឈ្មោះ​គាត់​រួច​ដាក់​ជា​ម្ចាស់​ដើមពេញៗ ដូច្នេះ​​បើអ្នកណា​ច្រៀង​តាម​ទំនុក​របស់គាត់​ដែរ ត្រូវដាក់​ឈ្មោះ​គាត់​ដូច​ខ្ញុំ​ធ្វើអោយ​មើល ប៉ុន្តែ​បើ​ច្រៀង​តាម​លំនាំ​របស់ខ្ញុំ​ទេ ត្រូវតែ​ដាក់ឈ្មោះ​គាត់ និង​ឈ្មោះ​ខ្ញុំ​ដែរ​ ទើប​ត្រឹមត្រូវ មិនមែន​ដូច​នាង​មុន្ន​លក្ខ​ដាក់ថា មរតក​ដើម​នោះទេ។

សូមជម្រាបថា ​ការកែប្រែ​ទំនុក​ខ្លះ​មិនមែន​ចង់​បំបាត់​បទ​គេ​ទេ ប៉ុន្តែដើម្បីតម្រូវ​តាម​សម័យកាល​ប៉ុណ្ណោះ។ សរុបមក កា​រ​បង្កើត​សាច់រឿង​ថ្មី​របស់​ពួកគេ គឺជា​ចេតនា​បំពុល​មហាជន​អោយ​ច្រឡំ ក្នុង​បំណង​យក​ជើង​រាទឹក។

ថ្ងៃនេះ ខ្ញុំ​ពេ​ជ្ជ​តា​ សុំ​ចិត្ត​បងប្អូន​សារព័ត៌មាន​មួយចំនួន និង​ជនបង្កប់​ទាំង​ប៉ុន្មាន ​ដែល​នៅតែ​ដើរ​តួ​ឈ្នានីស ផ្លាស់ប្តូរ​សាច់រឿង​ដើម្បី​បង្ខូច​កិត្តិយស​ខ្ញុំ​នោះ សូម​ឈប់​បន្តទៅ ឥតប្រយោជន៍​ទេ ព្រោះ​ខ្ញុំ​បាន​ជម្រាប​ជូន​មហាជន​តាំងពី​ការ​ផុស​ដំបូង​របស់ខ្ញុំ​ម្ល៉េះ។

បើ​ដឹងថា ការ​អុជអាល​ញុះញង់​បង្ក​អោយមាន​ការ​រើ,ស​អើ,ង​នេះ​មានទោស​កម្រិត​ណា​ក្នុង​ក្រម​ព្រហ្មទណ្ឌ សូម​បងប្អូន​កុំ​បន្តទៀត​អី។ ដោយ​ក្តី​ស្រលាញ់ សូម​អរគុណ​17.09.2021»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖



Related posts

Leave a Comment