ជារឿយៗ គេសង្កេតឃើញថា អ្នកនាង ដេត ម៉ាលីណា តែងតែបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួននៅលើទំព័រហ្វេសប៊ុក ជាមួយនឹងCaptionដ៏ទាក់ទាញជាច្រើន ធ្វើឲ្យមានការឃើញហើយតែងតែលើកសរសើរមិនដាច់ពីមាត់នោះទេ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតជាច្រើនសន្លឹក ឈរបង្អួតសម្រស់ក្បែររថយន្ត ភ្ជាប់ជាមួយCaptionបែបនេះថា «និយាយដើមខ្ញុំបានខ្ញុំមិនហាមឡើយ តែកុំនិយាយបំភ្លឺសការពិតអោយសោះឈប់ខ្វល់យូរហើយថា អ្នកដទៃមើលមកយើងបែបម៉េច ព្រោះទោះយ៉ាងណាក៏ប្ដូរការគិតរបស់អ្នកណាមិនបានស្រាប់ហើយ»។
តាមរយៈរូបថតនេះ ឃើញថា អ្នកនាង ដេត ម៉ាលីណា សាច់សជាងឡានរបស់ខ្លួនទៅទៀត រហូតអ្នកគាំទ្រ លាន់មាត់សរសើរថា «ស្អាតខ្លាំងណាស់បងស្រី, ស្អាតណាស់ចែ, ស្អាតណាស់, ស្អាតម្ល៉េះ, ស្រស់ស្អាតខ្លាំងណាស់ចែ, ស ជាងឡានទៀតបង ស្អាតណាស់»។
ទោះយ៉ាងណា កន្លងមក អ្នកមេម៉ាយកូន៣ វ័យ៣០ឆ្នាំរូបនេះ មិនដែលសរសើរខ្លួនឯងថាស្អាតនោះទេ។ តែនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកនាង ទំនងជាសរសើរខ្លួនឯងថា ស្អាត តែ ដោយសារការតុបតែងខ្លួនប៉ុណ្ណោះ មិនមែនធម្មជាតិឡើយ។
បង្ហោះភ្ជាប់ជាមួយវីដេអូ ដែលធ្វើឡើងចេញពីរូបថតរបស់ខ្លួននោះ អ្នកនាង ដេត ម៉ាលីណា បានបញ្ជាក់ដូច្នេះថា «មិនមែនធម្មជាតិទេចាសបានmake upយោងទេអត់ make up ចប់ម៉ង»៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖