កុំ​ចាំ​ដល់​បាត់បង់ ទើប​ស្ដាយ​ក្រោយ! ពេជ្រ ចរណៃ ទទូចចង់ឱ្យ មហាជន គាំទ្រ​ក្បាច់គុន «ល្បុក្កតោ​ខ្មែរ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេងល្បុក្កតោ និងជាតារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បានទទូចដល់ប្រជាពលរដ្ឋខ្មែរទូទៅចូលរួមគាំទ្រ​វិស័យក្បាច់​គុនបុ​រាណ​ខ្មែរ​ឱ្យបាន​ច្រើន ព្រោះកេរដំណែលមួយនេះអាចនឹងត្រូវបាត់បង់មិនខាន បើសិនជាកូនខ្មែរគ្រប់រូប​នៅតែ​បន្តប្រងើយ​កន្តើយ​យ៉ាង​ដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ ពេជ្រ ចរណៃ ធ្វើឡើងស្របពេលវប្បធម៌បរទេសជាច្រើន កំពុងហូរចូលជាបណ្ដើរៗ និ​ងកំពុង​មាន​ឥ​ទ្ធិពល​លើយុវវ័យខ្មែរជំនាន់ថ្មី ដែលនាងយល់ថា អាចប៉ះពាល់ដល់សិល្បៈវប្បធម៌ខ្មែរ ខណៈវិស័យ​សិល្បៈ​បុរាណ​​ខ្មែរមួយចំនួនដូចជាក្បាច់គុន ​ល្បុក្ក​តោខ្មែរ ត្រូវបានគេមើលរំលង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់សារព័ត៌មាន តារាញូស៍ អ្នកស្នង​តំ​ណែង​​​ក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បានរៀបរាប់ថា៖ «ខ្ញុំចង់​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំងអស់គ្នាចូលរួម និងងាកមកចាប់អារម្មណ៍សិល្បៈវប្បធម៌ខ្មែរគ្រប់ទម្រង់ទាំងអស់ ។ អាច​និយាយថា សិល្បករសិល្បការិនីជាអ្នកបង្ហាញ ហើយអ្នកដែលមិនបានចូលរួម ឬសម្ដែង​ដោយផ្ទាល់ អាចស៊ែរ ខមិន ចែករំលែកដើម្បីជាការលើកទឹកចិត្ត ។ ជាពិសេស ការចែក​រំ​លែក​បន្ត​ដើម្បីឱ្យប្រទេសជិតខាង និងពិភព លោកបានឃើញពីសិល្បៈ​វប្បធម៌ខ្មែរឱ្យកាន់​តែ​ច្បាស់ និងទូ​លំទូលាយ​ជាងនេះទៅទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា កញ្ញា ពេជ្រ ចរណៃ បានបន្តទៀតថា៖ «ឥឡូវនេះ​ខ្ញុំកំពុងតែចាប់ផ្ដើមថតជាបណ្ដើរៗហើយ ខណៈ​ដែល​ផលិតករមួយចំនួនក៏កំពុងងាកមកចាប់អារម្មណ៍ និងធ្វើរឿងបែប Action Movies រឿងក្បាច់គុនខ្មែរទាំងសម័យ និងបុរាណគួរសមដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទ្ទឹមនឹងនោះ ខ្ញុំ​ចង់​ឱ្យ​ផលិតករ ​ផលិត​ខ្សែភាពយន្តបែបនេះ ឱ្យបានច្រើនដើម្បីឱ្យកូនខ្មែរបានឃើញ ព្រោះក្បាច់​គុន​ខ្មែរ​មាន​​ភាព​​ស្រស់ស្អាត ហើយក៏មានអ្នកចេះច្រើនដែរ។ ប៉ុន្តែ​មិនដឹង​ថា ត្រូវ​យក​ទៅសម្ដែង​នៅ​ទី​ណា ព្រោះមិនសូវជាមានកម្មវិធី» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនោះ យុវតីស្នេហាវិស័យក្បាច់គុនបុរាណខ្មែររូបនេះ ក៏បានស្នើសុំឱ្យមាន​ការ​​បង្កើត​កម្មវិធី​នៅតាមប៉ុស្ដិ៍ទូរទស្សន៍ទាក់ទងនឹងការយកសិល្បៈ​ក្បាច់គុន វប្បធម៌​គ្រប់ទម្រង់យក​ទៅ​បង្ហាញ ដោយនាងលើកឡើងថា បច្ចុប្បន្ន​ខ្សោយ​ការផ្សព្វផ្សាយ ​ដែលនាង​ពិបាក​ក្នុងការបង្ហាញឱ្យបានកាន់តែទូលំទូលាយជាងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា កញ្ញា ពេជ្រ ចរណៃ គឺជាតារា​សម្តែង​មួយរូប ដែល​មាន​សម​​ត្ថ​ភាពអាច​សម្តែង​​បាន​គ្រប់​ទម្រង់ និងបានចំណាយពេលវេលាជាងពាក់កណ្ដាលទស្សវត្សជាមួយ​ក្បាច់​​គុន​ល្បុក្ក​តោ​ខ្មែរ ។ ពេជ្រ ចរណៃ ធ្លាក់ខ្លួនឈឺធ្ងន់ដាច់សរសៃឈាមបេះដូង កាល​ពី​ចុងខែតុលា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ ប៉ុន្តែបើទោះ​ជា​យ៉ាងណា ចរណៃ នៅតែមិនបោះបង់ក្បាច់គុនល្បុក្កតោ និងនៅបន្តផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយនេះរហូតដល់បច្ចប្បន្ន ៕ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment