រាជធានីភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណារាជ ជាតារាចម្រៀងជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈជាង ១០ ឆ្នាំមកហើយ ដែលបានទទួលមានការគាំទ្រជាច្រើនតាមរយៈបទចម្រៀងមួយចំនួនដូចជា៖ “ ទីក្រុងគ្មានមេឃ” “មួយខែដប់ថ្ងៃ” “នឹកAស្រលាញ់B” និងបទជាច្រើនទៀត។
ជាក់ស្តែងនៅកាលពីព្រឹកមិញនេះដែរ លោក ឆន សុវណ្ណារាជ បានធ្វើឲ្យទស្សនិជនជាច្រើន ជាពិសេសអ្នកគាំទ្រមានការស្រងាកចិត្តបន្ទាប់ពីបានឃើញតារាចម្រៀងសំបូររោមទ្រួងរូបនេះ បានបង្ហោះរួបភាពជាច្រើនសន្លឹក ក្នុងសភាពទឹកមុខស្រពោន មានស្នាមបែកមាត់មួយចំហៀង នៅលើទំព័រហ្វេសប៊ុកខ្លួន ត្រូវគេមនុស្សស្រីម្នាក់វៃរូបលោក បែកមាត់ទាំងព្រឹក។
នេះបើតាមការបញ្ជាក់ បានសរសេររៀបរាប់ថា៖“ឆាកថតដំបូងសំរាប់ថ្ងៃនេះបែកមាត់កាត់ព្រឹកហ្មងខ្ញុំ ឈុតតួប្រុស ត្រូវតួស្រីមកវៃបែកដល់ផ្ទះដោយសារខមិនក្នុងរូបតួស្រីភ្លាវៗពេកចេះតែមានហ្មងបងអ្នកដឹកនាំតែក៏ល្អដែរអោយរៀង ថ្ងៃក្រោយកុំចេះតែហ៊ាន”។
ក្រោយឃើញយ៉ាងដូច្នេះភ្លាមឃើញមានអ្នកគាំទ្រជា បានចូលមកខមិនបែបលេងសើចថា៖ អោយរាងអាយដលថ្ងៃក្រោយកុំចេះតែដើរខមិនផ្តេសផ្តាសទៀត និង ខ្លះបាននិយាយថា ហេងៗពូរាជបែកមាត់កាត់ព្រឹក៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖