លោក ដួង សុខ ក្រៅពីជាពិធីករល្បីឈ្មោះ និង ជាអ្នកចម្រៀងអាយ៉ៃ ពូកែឆ្លងឆ្លើយលេងពាក្យសម្តី កំប្លុកកំប្លែងមិនចេះទាល់ហើយនោះ លោកក៏ជាអ្នករួមចំណែកក្នុងការថែរក្សា វប្បធម៌ខ្មែរ សិល្បៈ អក្សរសាស្ត្រ លើកតម្កើងសីលធម៌សង្គមផងដែរ។
ជាក់ស្ដែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកបានបង្ហោះរូបថតលើកដៃសំពេះ អមដោយសារអង្វរករដល់អ្នកដឹកនាំក្មេងៗ លេងកំប្លែងថា «ខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗ លេងកំប្លែង សូមមេត្តា កុំនាំគ្នាឱ្យប្រើពាក្យអសីលធម៌ កាយវិការមិនសមរម្យ ឱ្យសោះ! គេជាទំពាំង! រឿងសើចសប្បាយ មិនចាំបាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរ! សូមមេត្តា អធ្យាស្រ័យ!»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានសម្ដែងការគាំទ្រ ក្នុងនោះ ពួកគេ បានលើកឡើងថា «គាំទ្របងប្រុសប៉ុន្តែកប្លែងក្រុមខ្លះគ្មានវិជ្ជាជីវៈទេបង បើគេមិនប្រើពាក្យចឹងៗ () រកកន្លែងសើចគ្មានឡើយ ពិសេសពេលមានពិធីកាត់សក់ការជាដើម សំបូរណាស់ ភាសាពុំគប្បី បើគ្រប់គ្នាដូចបងមិនដឹងជាល្អយ៉ាងណា!, ពូនិយាយត្រូវ ពេលខ្លះសម្ដីមិនពីរោះ ឬមិនសមរម្យពេកលែងទៅជាកំប្លែងហើយ,
គាំទ្រលោកប្អូន, ប្អូនគាំទ្រមួយរយភាគរយល្អណាស់បង, ខ្ញុំគាំទាំងទ្រចង់និយាយយូរហើយក្មួយ, ត្រឹមត្រូវណាស់បង សិល្បករសិល្បការិនីសំដែងដោយមិនបានចូលសាលាគឺជាគំរូមិនល្អ, ការសម្តែងរបស់ពួកគេជះឥទ្ធិពលខ្លាំងណាបង ក្មេងៗមើលហើយចម្លងតាមស្ទើរតែទាំងស្រុង។ , គាំទ្រសម្ដីបងប្រុស ខ្មែរយើងឥឡូវតារាៗ អ្នកលក់អនឡាញ និងអ្នកល្បីផ្សេងៗជេរគ្នា ហែកហួរគ្នាតាមfb តាមlive ដោយអសីលធម៌ណាស់, ឯកភាព១០០%! អរគុណបងសុខគា ដែលជួយនិយាយជំនួស!!,
បងប្រុស ខ្ញុំថា គួរតែយក លោក ប៊ីន ( Mr Bean ) ជាគំរូក្នុងការលេងកំប្លែងគាត់មិននិយាយសូម្បីតែមួយម៉ាត់ ធ្វើតែកាយវិការ សើចដល់ចុកពោះ និងល្បីពាសពេញពិភពលោក គាត់មកប្រទេសខ្មែរយើង ទៅទស្សនាប្រាសាទអង្គរវត្ត មិនទាំងបង្ហាញមុខផង អោយឃើញតែតុក្កតាក៏ដឹងថាជា លោក ប៊ីន ( Mr Bean ) ដែរ»៕