ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវអ្នកស្រី ទ្រី ដាណា និងពូម៉ៅ បានក្លាយជាប្រធានបទដ៏រសើបសម្រាប់មហាជនធ្វើការជជែកវែកញែក ដោយអ្នកខ្លះថា ជាការសម្ដែង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន, មុន និងក្រោយគង់តែត្រូវគ្នាវិញដដែលទេ។
ឆ្លើយតបនឹងការលើកឡើងមិនល្អខាងលើនេះ, អ្នកស្រី ទ្រី ដាណា និងពូម៉ៅ បានចេញមុខបកស្រាយរៀងៗខ្លួនរួចហើយថា វាជារឿងពិត មិនមែនជាការសម្ដែងនោះទេ គ្មានអ្នកណាម្នាក់ យកកិត្តិយសគ្រួសារមកសម្ដែងទេ។
ចំពោះរឿងនេះដែរ មានអ្នកគាំទ្រជាច្រើន បានសំណូមពរឲ្យអ្នកស្រី ទ្រី ដាណា ទុកឱកាសឲ្យពូម៉ៅវិញ ដើម្បីបង្ហាញវត្តមានធ្វើបុណ្យជាមួយគ្នាទៀត។ ចំណែកពូម៉ៅ ខ្លួនឯងផ្ទាល់ ក៏បានរំលឹកអនុស្សាវរីយ៍ចាស់ម្ដងហើយម្ដងទៀត និងចេញវីដេអូ សុំទោសផងដែរ ដើម្បីឲ្យភរិយាអនុគ្រោះឲ្យនោះ។
ដោយហេតុថា ការព្យាយាមរហូតអស់លទ្ធភាពហើយនោះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ពូម៉ៅ បានសម្រេចចិត្តសាងផ្នួសមួយរយៈ ដើម្បីយកធម៌មកដាក់ខ្លួន ឲ្យចិត្តបានស្ងប់។ មុននឹងសាងផ្នួសផងដែរ ពូម៉ៅ បានចេញវីដេអូសុំទោសមួយ ដោយសង្ឃឹមថា ភរិយាឃើញហើយ នឹងដកពាក្យបណ្ដឹង ឲ្យលោកបានចូលផ្ទះ មើលថែប្រពន្ធ និងកូន ដូចដើមវិញ។
ក្រោយពី ពូម៉ៅ បួស ហើយជាការឆ្លើយតបទៅនឹងសំណូមពរជាច្រើននោះ, នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានចេញវីដេអូ មួយ ដោយ សម្ដែងការអរគុណដល់អ្នកគាំទ្រ ក្នុងការអាណិតស្រឡាញ់ ក៏ដូចជាការសំណូមពរឲ្យត្រូវគ្នាជាមួយ ពូម៉ៅ វិញ។ តែ អ្នកស្រី បញ្ជាក់ថា រឿងនេះទៅមុខហើយ។
មួយវិញទៀត អ្នកខ្លះចង់អោយអ្នកស្រី ទ្រី ដាណា ដើរធ្វើបុណ្យជាមួយពូម៉ៅដូចមុននោះ, អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ក្នុងវីដេអូនោះថា ទោះជាអត់មានពូម៉ៅ ក៏ខ្លួននៅតែដើរធ្វើបុណ្យដែរ។ អញ្ចឹងស្អែកនេះ អ្នកស្រី នឹងទៅមណ្ឌលកុមារកំព្រា ហើយទៅជួយលោកតា ម្នាក់ ដែលនៅជិតកំពង់សោម។
ចំពោះអ្នកខ្លះ គិតថា លែងប្ដី សង្ស័យ ពិបាកចិត្ត វេទនាចិត្តនោះ, អ្នកស្រី ទ្រី ដាណា បានបញ្ជាក់នៅក្នុងវីដេអូនោះទៀតថា អត់ទេ ជួនកាល អាចនៅម្នាក់ឯង សប្បាយចិត្តជាង មានគ្នាក៏ថាបានដែរ មិនប្រាកដថា មានគ្នាហ្នឹងយើងមានក្តីសុខទេ។
ចំពោះការសំណូមពរជាច្រើននោះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់បន្ថែមទៀតថា ខ្លួនក៏ចង់ត្រូវគ្នាដែរ អត់ចង់បែកគ្នាទេ គ្រាន់តែថា ដើរដល់ផ្លូវមួយទាល់ហើយ យើងអត់អាច រងសម្ពាធមកច្រើន អ៊ីចឹងយើងត្រូវគិតតែពីរឿងរកស៊ី ធ្វើបុណ្យ ចែកទាន វាជ្រះថ្លាទៅហើយ៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖