ល្បីពេក! ភរិយាតារាចម្រៀង កែវ វាសនា បង្ហាញសម្រស់ដ៏ក្មេងវ័យហើយនិយាយបែបនេះទៀត អាជី ច្បាស់ជា.….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​មកដល់ពេលនេះ ប្រពន្ធ​របស់​តារា​ចម្រៀង​មាឌ​ល្អិត​កែវ វាសនា អ្នកនាង លឹម សុគន្ធ​ធា​រី ហៅ ឆី ឆី មាន​កូន​រហូតដល់​ទៅ​២​យ៉ាងណាក្ដី តែ​បើ​និយាយ​ពី​រូប​សម្រស់ ស្អាត​មិន​ចាញ់​តារា​នោះ​ឡើយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង លឹម សុគន្ធ​ធា​រី ហៅ ឆី ឆី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅមុខ​វិឡារ​ដ៏​ស្កឹមស្កៃ​តម្លៃ​ជិត​១​លាន​ដុល្លារ​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​​សរសើរ​ម្ដង​រួច​មក​ហើយ​​​ពី​រូប​សម្រស់​នៅតែ​ស្អាត ​សាច់​ខ្ចី​ដូច​បណ្ដូល​ចេក ​កាន់តែ​ក្មេង​ជាង​វ័យ​ទៀតនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ដោយហេតុថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ល្បី​រឿង​គេ​អួត​ពី​រូប​សម្រស់​ស្អាត​ពី​ធម្មជាតិ ក្នុងចំណោម​១០​នាក់ ស្អាត​ជាងគេ​៩​នាក់​ទៅហើយនោះ ភរិយា លោក កែវ វាសនា ក៏បាន​បង្ហោះ​រូបថត​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ជាច្រើន​សន្លឹក​នៅ​ថ្ងៃទី១៥ ខែកញ្ញា​ ហើយ​និយាយ​តាម​គេ​ដែរ​ថា «​ក្នុងចំណោម​10​នាក់​ខ្ញុំ​ស្អាត​ជាងគេ​9​នាក់ (​ហាម​សើច​ណា​អ្នក​ស្អាត​ជាង​ខ្ញុំ​)»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះភរិយាលោកកែវ វាសនា មិនបានបញ្ជាក់ថា នេះជាសម្ដីអួតអាងរបស់អ្នកណាក៏ដោយ ក៏គេអាចដឹងបានថា ជាសម្ដីរបស់អាជី ដែលបានផ្ដល់បទសម្ភាស៍ឲ្យលោក អ៊ឹម ជីវ៉ា កាលពីពេលថ្មីៗកន្លងទៅនេះ ហើយពេលអាជី បានឃើញរូបសម្រស់ដ៏ក្មេងវ័យនេះ រួមទាំងនិយាយដូច្នោះទៀត មិនដឹងថា អៀនខ្លួនប៉ុណ្ណានោះទេ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ម្ចាស់​បទ​«​កុលាប​ពុល​ដី​» លោក កែវ វាសនា បានសម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​ហើយ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ជាមួយនឹង​កូនស្រី របស់​សេដ្ឋី​ជនបទ ឈ្មោះ​«​សេដ្ឋី​លី​» ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពិធី​មង្គលការ​របស់​លោក​នោះ គេ​កត់សម្គាល់​ឃើញថា អ្នកសិល្បៈ​ជិតស្និទ្ធ មួយចំនួនធំ មិនបាន​ទៅ​ចូលរួម​ដោយផ្ទាល់​នោះទេ ពោលគឺ​ពួកគេ​អាច​នឹង​ចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ពិធី​កាត់​ចំណងដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ បើ​គិត​មក​ទល់​ពេលនេះ លោក កែវ វាសនា បាន​ជោគជ័យ​យ៉ាងខ្លាំងជាមួយនឹងការសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមាន​កូន​ក្នុង​បន្ទុក​គ្រួសារ​ចំនួន​២នាក់​ទៅ​ហើយ តែ​សម្រាប់​ទំនាក់ទំនង និង​ក្តី​ស្រលាញ់ រវាង​ប្រពន្ធ នៅតែ​ស្រលាញ់​លើស​ដើម មិន​ប្រែប្រួល​ទៅណា​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ ភរិយា លោក​កែវ វាសនា ​បាន​ទម្លាយ​ពី​ប្រភព​ចំណូល​​​របស់​ខ្លួន​ថា ​មាន​ចំនួន​៣​ផ្នែក​ ហើយ​ការ​មានបាន​ដូច​សព្វថ្ងៃ ក៏​មិនមែន ដោយសារ​ទ្រព្យសម្បត្តិ​របស់​ឪពុកម្ដាយ​១​រៀល​ដែរ គឺ​បាន​គ្រប់​យ៉ាងដូច​សព្វថ្ងៃ​ជា​ញើស​ឈាម​របស់​ពួកគេ​ទាំង​២តែម្ដង។ តាមរយៈ​នេះ ឃើញ​ថា ប្រពន្ធ​លោក ​កែវ វាសនា មិន​ត្រឹមតែ​ស្អាត​នោះ​ទេ ថែម​ទាំង​ឆ្លាត​ក្នុង​ការ​រកស៊ី​ ទៀត​ផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment