គេនៅចាំបានថា កាលពីយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ មានភ្លៀងកក់ខែមួយមេ ស្របពេល អាកាសធាតុ កំពុងតែក្ដៅស្អុះស្អាប់ ហើយពេលនោះ លោកគ្រូ មហាជ័យ បានអះអាងថា មកពីខ្លួនធ្វើការបួងសួងដើម្បីឲ្យភ្លៀងធ្លាក់ត្រជាក់ត្រជុំសម្រាប់ការគេង។
ទោះយ៉ាងណាភ្លៀងធ្លាក់នៅពេលនោះ មិនត្រឹមតែត្រជាក់ត្រជុំប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់មួយចំនួនផងដែរ ជាហេតុធ្វើឲ្យមហាជនផ្ទុះប្រតិកម្មរិះគន់លោកគ្រូម្នាក់នេះជាខ្លាំង។
ទន្ទឹមនឹងការរិះគន់នាពេលនោះ ក៏មានមតិខ្លះបានលើកឡើងទទូចឲ្យលោកគ្រូ សងសំណងដូច្នេះថា «រកមុខឃើញហើយគឺដោយសារលោកគ្រូតើ សូមលោកគ្រូចូលខ្លួនមកដោះស្រាយការខូចខាត និងសងជាសំណងជូនបងប្អូនខេត្តបាត់ដំបងនិងនៅខាងប៉ោយប៉ែតជាបន្ទាន់ដោយសារភ្លៀងរបស់លោកគ្រូបួងសួងនឹងធ្វើអោយខូចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើន»។
ដោយឡែក ថ្មីៗនេះ ជាការឆ្លើយតបទៅកាន់អ្នកសួរនាំ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ពេលណាបានស្ងប់នោះ, លោកគ្រូ មហាជន ក៏បានទស្សន៍ទាយផងដែរថា ៥ឆ្នាំទៀត ជំងឺកូវីដ នឹងរសាយម្ដងបន្តិចៗ ក្លាយជាជំងឺធម្មតា។
លោកគ្រូ បញ្ជាក់ថា នេះបើតាមបារមីបំភ្លឺ ហើយរយៈពេល៥ឆ្នាំទៀត អ្នកណាកាន់សីល៥ អ្នកហ្នឹងរួចផុត, កាន់សីលហើយ បា,ញ់អាកុល ពាក់ម៉ាស់។ លោកគ្រូថា អ្នកខ្លះ ចាក់វ៉ាក់សាំងហើយនៅឆ្លងទៀត ដោយសារគាត់អត់មានសីលនៅក្នុងខ្លួន បើគាត់មានសីល៥ ហើយចាក់វ៉ាក់សាំងទៀត ការពារបានហើយ។
ការទស្សន៍ទាយរបស់លោកគ្រូ ក៏ត្រូវបានគេយកទៅកាត់,ត ត្រូលផងដែរ ទើបធ្វើឲ្យលោកគ្រូ ចេញសារបកស្រាយដូច្នេះថា «អ្នក Troll សូមមេត្តាកាត់ Clipខ្ញុំយកទៅផុសអោយអស់សេចក្តីផងកុំកាត់តបាត់មុខបាត់ក្រោយ វាមិនត្រូវទេបាទ ខ្ញុំគ្រាន់តែទាយពីអនាគត ក្នុងនាមជាគ្រូទាយម្នាក់តែប៉ុណ្ណោះ មិនបានអបអរចំពោះកូវីដបន្តរាតត្បាតរាប់ឆ្នាំទេ
កាន់សីល5ផង និងអនុវត្តន៍ទៅតាមក្រសួងសុខាភិបាលផង ចាក់វាក់សាំង ជីវិតនឹងរួចផុតពីទុក្ខទាំងឡាយ លោកគ្រូកាត់យកមកផុសសារឡើងវិញ»៕
ដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖