ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ Ah Gi Ladies មានឈ្មោះពិតថា តេង ស៊ីណាត ហៅ អាជី បានផ្ដល់បទសម្ភាសន៍ដល់ លោកអ៊ឹម ជីវ៉ា ក្រោយពី សំអាងការ មយូរ៉ា ហ្គោល ហៅថត ក្នុងតម្លៃ ៣ម៉ឺនដុល្លារ ក្នុង១ខែនោះ។
ក្នុងការបទសម្ភាសន៍នោះ អ្វី ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍នោះ ក្រោយពីអាជី លើកឡើងថា ខ្លួនស្អាតពីធម្មជាតិ ស្លៀកឈុតអីក៏ស្អាតងើបពីគេង អត់ងូតទឹក ក៏មានអារម្មណ៍ថាខ្លួនឯងស្អាតដែរ, ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្លួនគិតថា ស្អាតជាងគេ៩នាក់ហើយបង ព្រោះថាខ្លួនមានពណ៌សម្បុរស្រស់ស្អាតពាក់អីក៏វាសម។
ក្នុងការចាប់អារម្មណ៍នេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានយក ពាក្យសម្ដីនាង មកធ្វើជាប្រធានបទ វាយប្រហារ ដោយអ្នកខ្លះនិយាយចំៗ, ខ្លះទៀតនិយាយចំអក ហើយខ្លះទៀត ក៏បានកកាយយករឿងចាស់ៗនាងធ្លាប់ កែកុនផ្ទៃមុខ ជាដើមក ដើម្បីឆ្លើយតប ទៅនឹងការលើកឡើងថា ស្អាតពីធម្មជាតិនោះ។
ដោយហេតុថា រឿងនេះ ល្បីពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ, តារាស៊ិចស៊ី រតនៈ ពិសី បានចែករំលែកវីដេអូ សម្ភាសន៍នោះ ចូលគណនី ដោយដាក់ចុកៗថា «គាត់ស្អាតស្រាប់ហើយ ថ្ងៃក្រោយសម្អាងការជួលគាត់ថត មិនបាច់ចំណាយពេលផាត់មុខទេ គាត់ស្អាតធម្មជាតិស្រាប់»៕ ដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖