លោកអ្នក បានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ Ah Gi Ladies មានឈ្មោះពិតថា តេង ស៊ីណាត ហៅ អាជី ទទួលបានឱកាសការងារជាបន្តបន្ទាប់ ដូចជាការថតស្ពតពាណិជ្ជកម្ម, ការផ្សព្វផ្សាយផលិតផល និងការថតឲ្យសម្អាតការ ជាដើម។
ក្នុងចំណោម ឱកាសការងារជាច្រើននោះ អ្វី ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍នោះត្រង់ថា ការថតឲ្យ សំអាងការ មយូរ៉ា ក្នុង១ខែ អាជី ទទួលបានកម្រៃរហូតដល់ទៅ៣ម៉ឺនដុល្លារឯណោះ។
លើសពីនេះ ក្នុងបទសម្ភាសន៍ ក្រោយពេលទទួលបានការងារថ្មីនេះ អ្វី ដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ទៀតនោះ ត្រង់នាង អះអាងថា ខ្លួនស្អាតពីធម្មជាតិ ហើយថែមទាំងអួតទៀតថា «ខ្ញុំស្លៀកឈុតអីក៏ស្អាត ខ្ញុំងើបពីគេងហើយ ខ្ញុំអត់ងួតទឹក ក៏ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំស្អាតដែរ, ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថា ខ្ញុំស្អាតជាងគេ៩នាក់ហើយបង ព្រោះថាខ្ញុំមានពណ៌សម្បុរស្រស់ស្អាតពាក់អីក៏វាសម»។
តាមរយៈ ភាពជឿជាក់របស់អាជី ខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ បញ្ចេញប្រតិកម្មជាច្រើន ក្នុងនោះ ពួកគេ បានលើកឡើងថា «ស្អាតណាស់ តែកែសឹងតែទាំងអស់ហើយ យាយមិនស្អាតយ៉ាងម៉េច តែមិនមែនស្អាតដោយធម្មជាតិទេ និយាយច្រឡំហើយ និយាយម្ដងទៀត,
ស្អាតពេក ចង់ធាក់, អរគុណចែ ដែលធ្វើឲ្យខ្ញុំកាន់តែដឹងថា ខ្លួនឯងនៅកន្លៀតណា, អួតណាស់លោក គាត់ជុះអាចម៍មិនលាងទឹក ក៏គាត់ស្អាតដែរ, ជឿជាក់ស,ន្លប់ សំខាន់សម្រស់ធម្មជាតិទៀត កែឡើងគ្មានចន្លោះសូម្បីតែ១,
ស្អាតទាំងអស់ ម្នាយហើយ ១០ នាក់ស្អាតតែ ខ្លួនឯងម្នាក់ឯង ឆុយ យ៉ាស់អត់មើលមុខខ្លួនឯងទេអី, ស្អាតក្នុងចំណោម 10នាក់ អួតស្អាតជាងគេទៀត ហើយអ្វីដែលពិសេសស្អាតដោយធម្មជាតិបងប្អូន ចង្កាដូចតាអីសី បបូរមាត់ ច្រមុះ ភ្នែក សុទ្ធតែកែសោះ តម្លៃខ្លួនកុងត្រាមួយខែ3ម៉ឺនដុល្លារ សំអាងរកចូលមួយខែ10ម៉ឺនដុល្លារ ហើយបានអោយតម្លៃថ្លៃម្លេះៗ ស្ដាប់ហើយខ្ញុំខ្ពើ,មខ្លួនឯងណាស់»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖