រាជធានីភ្នំពេញ ៖ ចាប់តាំងពីត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ តារាចម្រៀងស្រីទ្រនំហង្សមាសអ្នកនាង សួស វីហ្សា នៅមិនទាន់គិតចង់ឡើងឆាកសារជាថ្មីទៀតឡើយ ខណៈដែលតារាផ្សេងៗជាច្រើនដែលវិជ្ជមានតំណាលគ្នានោះ បានចាប់ផ្ដើមចាប់អាជីពឡើងវិញជាហូរហែរទៅហើយ ។
ការមិនទាន់គិតចង់វិលត្រឡប់ ទៅធ្វើជាអ្នកចម្រៀងដូចដើមវិញនោះ គឺទំនងបណ្ដាលមកពី សួស វីហ្សា នៅតែបារម្ភចំពោះរឿងរ៉ាវចាស់ដែលបានកើតឡើង និងមិនចង់ឱ្យកើតឡើងមកលើខ្លួនម្ដងទៀង ហើយនាងក៏នៅមានកូនដែលត្រូវមើលថែមិនអាចធ្វេសប្រហែសបាន ។
ម្យ៉ាងវិញទៀត ការមិនទាន់បង្ហាញវត្តមាននៅលើឆាក ហើយនៅសង្ងំតែក្នុងបន្ទប់ពីតារាចម្រៀងអ្នកនាង សួស វីហ្សា ត្រូវបានគេដឹងថា គឺបណ្ដាលមកពីនាងកំពុងតែជោគជ័យខ្លាំងជាមួយនឹងជំនួញរបស់ខ្លួន ពិសេសគឺជំនួញអនឡាញ ដោយរាល់ការឡាយលក់ម្ដងៗជាមួយនឹងស្វាមី លោក ថម មី មានអ្នកចូលទស្សនារាប់ពាន់នាក់ឯណោះ ។
យ៉ាណាបើទោះជាដូច្នោះក្ដី គេនៅតែរំពឹងយ៉ាងមុតមាំថាតារាចម្រៀងស្រីលំដាប់ជូរមុខ របស់ផលិតកម្មយក្សរស្មីហង្សមាស អ្នកនាង សួស វីហ្សា និងវិលត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនជាថ្មីម្ដងទៀត នៅពេលឆាប់ៗខាងមុខនេះជាក់ជាមិនខានឡើយ ប្រសិនបើស្ថានការណ៍កាន់តែមានភាពធូរស្រាល និងប្រសើរឡើងវិញ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖