ម្នាក់ទៀតហើយ! បុរស​ម្នាក់ ប្រកាស​ស្អំ​បេះដូង​ឲ្យ​អ្នក​ នាង ដេត ម៉ាលីណា ហើយ​ប្រាប់​ថា​ ជឿ​បង​ចុះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ប៉ុន្មាន​ថ្ងៃមុន ស្រប​ពេល​អ្នកស្រី ទ្រី ដា​ណា និង​ពូ​ម៉ៅ កំពុង​មាន​ជម្លោះ​នោះ ស្រាប់តែ​បុរស​ម្នាក់ បាន​ប្រកាស​ស្អំ​បេះដូង​ឲ្យ ហើយ​ធានា​មិន​ឲ្យ​អ្នកស្រី ទ្រី ដា​ណា ពិបាក​រឿង​ជួយ​ម្ដាយ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះ ទើបតែ​កន្លង​ផុត​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​ថ្មីៗ​នេះ បុរស​ម្នាក់ទៀត ក៏បាន​ប្រកាស​ស្អំ​បេះដូង​ឲ្យ​អ្នក​នាង​ ដេ​ត ម៉ាលី​ណា ផង​ដែរ ស្រប​ពេល អ្នក​នាង និង​លោក ឌួង ឆាយ ទើបតែ​ឡាយ​វីដេអូ បកស្រាយ​រៀង​ៗ​ខ្លួន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ អ្នក​នាង​ ដេ​ត ម៉ាលី​ណា បាន​ស្ក្រី​ន​សត​សារ​ភ្ជាប់​ជាមួយ​រូបថត​បុរស​ម្នាក់ មក​បង្ហោះ​ អម​ដោយ​ខ្លឹមសារ​ដូច្នេះ​ថា «​ថ្ងៃនេះ​មានរឿង​ចង់​និយាយ​ តើ​បងប្អូន​ពូ​មីង គិត​យ៉ាងម៉េច​ដែរ​ ហើយ​ចំពោះ​រឿង​ហង្ស​និង​នាគ តើ​ម្នាក់​ណា​ជា​ហង្ស ​ម្នា​ក់​ណា​ជា​នាគ​? ហើយ​​រឿង​មួយទៀត​ ដែល​គាត់​និយាយ​ថា ​នឹង​មិនធ្វើ​អោយ​ខ្ញុំ​យំ ​ហើយ​ខ្ញុំ​ចង់​ប្រាប់​គាត់​ថា​ខ្ញុំ​ឥឡូវ​យំ​មិន​ចេញ​ទឹកភ្នែក​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សារ ដែល​បុរស​ម្នាក់​នោះ សរសេរ មាន​អត្ថន័យ​ដូច្នេះ​ថា «​មុននឹង​បង​សម្រេច​ចិត្ត​ថា បង​ផុស​រូប​អូន​ម្ដងនេះ គឺ​បង​សម្រេច​ចិត្ត​ថា ព្រម​ទទួល​បញ្ហា​គ្រប់យ៉ាង​ទាំងអស់​( ហង្ស​ហើយ​និង​នាគ គឺ​គូ​ពី​បុព្វេ​មក ជឿ​បង​ចុះ​ស្អី​ក៏​បង​មិន​ខ្លាច​ដែរ តែ​បង​ថ​ខ្លាច​តែ​ម្យ៉ាង​ត់ គឺ​បង​ខ្លាច​តែ​អូន​យំ​នឹង​ម៉​ង​មែន​តើ​) បង​មិន​មែន​ជា​មនុស្ស​ពូកែ ឬក៏​អស្ចារ្យ​ស្អី​នោះទេ គ្រាន់តែ​បង​ជាម​នុស្ស ដែល​មិន​ងាយ​ចុះចាញ់​គេ​ងាយៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​បញ្ចេញមតិ​ជាច្រើន ក្នុងនោះ ពួកគេ​លើកឡើង​ដូច្នេះ​ថា «​ស្រលាញ់​លាក់​ទុក​ក្នុង​ចិត្ត​ទៅ​បងប្រុស​ផុស​ធ្វើ​អី​, ក្នុង​ន័យ​គាត់​សរសេរ​អត់​មាន​ពាក្យ​ណា​ដែល​មិន​សមរម្យ​ទេ តែ​នេះ​គ្រាន់តែ​ជា​អារម្មណ៍​ដែល​ចេញពី​ចិត្ត​តែប៉ុណ្ណោះ កុំ​ថាអោយ​គាត់​អាក្រក់​អី ហើយ​គាត់​ខាង​ស្រី​ ក៏​មិន​ដឹងអី​ដែរ​, មើលទៅ​ប្អូនប្រុស​ម្នាក់​នេះ​គាត់​ចង់​ល្បី​ឬ​អាច​ហៅថា​ចង់​តោង​កាលីប​គេ​ដើម្បី​បាន​ល្បី នាគ​ឬ​គីង្គក់​ឬ​ជន្លេន ​គ្រាន់តែ​មើល​ក៏​មហាជន​ដឹង​ហើយ​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិត​លោក​គ្មាន​ហង្ស​នាគ​អ្វី​នោះ​ទេ​ ពាក្យ​ទាំងនេះ ​ជា​ពាក្យ​របស់​មនុស្ស​ ដែល​តម្កើង​ខ្លួន​ប្រៀបធៀប​ខ្លួន​ទៅ​នឹង​សត្វ​ហង្ស​តែប៉ុណ្ណោះ ​តែ​ទីបំផុត​ជីវិត​ត្រូវ​ផុត​កំណត់​ដូច​តែ​គ្នា​ទេ​ មិន​ថា​ អ្នក​មាន ​ឬ​នាក់​ក្រ​ឡើយ, បង​អ្ហើយ​បងប្រុស បង​ឯង​លែង​សើច​ខុស​មនុស្ស​ហើយ​ណា គាត់​ជា​ត្រកូល​អភិជន​ណា ចំណែក​បង​វិញ មិន​ដឹង​នៅ​ត្រកូល​ណា​នាំ​កើត​វិបត្តិ​ខ្លោចផ្សា បើ​គួរ​ចៀស​បាន​ទៅ​ឱ្យ​ឆ្ងាយ​ណា​កុំ​ឱ្យ​នាំ​ទុក្ខ​ដល់​ត្រកូល​គ្រួសារ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment