ក្រោយពីមានរឿងរ៉ាវជាមួយភរិយារួចមក ពូម៉ៅ តែងតែបង្ហាញការនឹករំលឹកចំពោះប្រពន្ធកូន ហើយក៏ចង់ឲ្យពេលវេលាត្រឡប់ក្រោយ ដើម្បីឲ្យអ្វីៗមកដូចដើមផងដែរ ខណៈបច្ចុប្បន្ន កំពុងរស់នៅបែកលំនៅឋានគ្នាជាមួយប្រពន្ធកូននោះ។
ជាក់ស្ដែង កាលពីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ពូម៉ៅ បានបង្ហោះរូបកូនប្រុស អមដោយសារបង្ហាញពីការវិលត្រឡប់ទៅផ្ទះវិញ តែត្រូវប៉ូ,លិសយាមកាម មិនឲ្យចូលដូច្នេះថា «ចាប់ពីថ្ងៃនឹងទៅប៉ាខានជួបមុខកូនទៀតហើយ ព្រោះគេមិនអោយប៉ាចូលផ្ទះទេ គេដាក់កម្លាំ,ងប៉ូ,លិសគ្រប់ផ្ទះទាំងអស់ហាមមិនអោយប៉ាចូលផ្ទះ គ្រួសារមួយនេះ ខ្ញុំលះបង់ច្រើនតែទីបំផុតឥតន័យ»។
ទោះយ៉ាងណា សារនេះ ត្រូវបាន លុបចោលហើយ ហើយនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ពូម៉ៅ បានបង្ហោះវីដេអូ មួយ ដែលខ្លួន និងកូន កំពុងដើរក្រពាត់ដៃ ហើយមានសំឡេងអ្នកស្រី ទ្រី ដាណា រៀបរាប់ នៅក្នុងវីដេអូនោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ពូម៉ៅ បានដាក់Captionយ៉ាងកម្សត់ថា «រំលឹករឿងចាស់នឹកអ្នកបញ្ចូលសំឡេង និងអ្នកបញ្ចេញកាយវិការ។ ដូចអាដូច»។ ក្រោយមក នៅរសៀលថ្ងៃដដែល ពូម៉ៅ បានបង្ហោះរូបថតមួយសន្លឹកទៀត ថតកៀកកើយជាមួយអ្នកស្រី ទ្រី ដាណា អមដោយCaptionដូច្នេះថា «នឹកវេលាពីមុន ។ អាចទេបេីបងសុំថែអូនម្តងទៀត នឹកគ្រាទៅណាមកណាមិនថាយប់រឺថ្ងៃបងការពារអូនជានិច្ច»។
តាមរយៈនេះ មានការលើកឡើងថា «រឿងកើតហើយបងប្រុសចឹងបានថា មុននិយាយអ្វីធ្វើអ្វីត្រូវគិតអោយច្បាស់សិនបងជួនពរបងឆាប់បានជួបជុំគ្នាវិញ,ធ្វើជាមនុស្សប្រុសត្រូវរឹងមាំ កុំទន់ជ្រាយ ពិសេសត្រូវមានគុណធម៌បែងចែកអោយ ដាច់រវាងគុណធម៌ និងអគុណធម៌ កុំក្រោមក្បិនមនុស្សស្រី បើគេដឹងថា យើងទន់ជ្រាយគេកាន់តែបានចិត្តឡើងៗ។, ពូកុំព្រមបែកអោយសោះ ព្រោះកូនរបស់ត្រូវការលោកពូណាស់,
ទៅរកគាត់នៅស្វាយរៀង គាត់ចែកអំណោយ, បងឡាយvideo សុំទោសគាត់ទៅបង, ទៅផ្ទះជួបប្រពន្ធកូនវិញទៅបងប្រុស, ប្អូនសូមជូនពរបងទាំងពីរឆាប់ត្រូវគ្នាវិញ និងបានបន្តការងារមនុស្សធម៌ជុំគ្នាបន្តទៀត»។
«ត្រូវគ្នាវិញទៅ សុំទោសប្រពន្ធខ្លួនឯងទេ ចាញ់ជាព្រះ ឈ្នះជាមារ។ ឆ្លើយតបនឹងមតិនេះ ពូម៉ៅ បានបញ្ជាក់ថា ខ្ញុំមិន ដែលចង់ឈ្នះគាត់ទេ»។ ចំណែក មតិមួយទៀត លើកឡើងថា «លោកពូនៅស្រលាញ់ប្រពន្ធសូមទោសទិចទៅពូ ចែនឹងទន់ចិត្តហើយពូ»។ ពូម៉ៅ បាន តបថា «សុំរួចហើយ តែគាត់មិនអនុគ្រោះទេ»។ មតិមួយទៀត លើកឡើងដែរថា «ទៅផ្ទះជួបប្រពន្ធកូនវិញទៅបងប្រុស»។ ពូម៉ៅ ក៏តបទៀតថា « ចង់ទៅណាស់តែគេមិនអោយចូល»៕