ប្រិយមិត្ត បានជ្រាបរួចមកហើយពីចំណងមិត្តភាពដ៏រឹងមាំ របស់តារាចម្រៀង ឆន សុវណ្ណរាជ និង អ្នកនាង មាស សុខសោភា ដោយកន្លងមក ពួកគេ តែងតែបង្ហាញភាពស្និទ្ធស្នាល តាមរយៈការងារសិល្បៈផង ការងារ ក្រៅរង្វង់សិល្បៈផង។
ជាក់ស្ដែង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ជាថ្ងៃខួបកំណើតរបស់តារាចម្រៀង មាស សុខសោភា នោះ គេសង្កេតឃើញ មានការបង្ហោះសារជូនពរនាងព្រោងព្រាត ហើយ១ថ្ងៃក្រោយមក លោក ឆន សុវណ្ណរាជ ក៏បានបង្ហោះសារជូនពរយ៉ាងផ្អែមល្ហែមដែរថា «Happy birthday Meas Soksophea ជូនពរថ្ងៃខួបកំណើតបាទ my love សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច សម្រេចរាល់បំណងប្រាថ្នាណា love you cake by 21 Bakery»។
បន្ថែមលើនេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឆន សុវណ្ណរាជ បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពSurprise ខួបកំណើត អ្នកនាង មាស សុខ សោភា ដល់បន្ទប់ អមដោយCaptionដូច្នេះថា «Surprise birthday my love មាសសុខ សោភា បានសម្រេច ដល់បន្ទប់គេងតែម្តង»។
ជាការឆ្លើយតបនឹងទឹកចិត្តដ៏ប្រពៃនេះ កំពូលតារាចម្រៀង មាស សុខសោភា បាននិយាយយ៉ាងទន់ភ្លន់ទៅវិញថា «Thank you so much សំណព្វចិតChhorn Sovannareachនិងក្រុមគ្រួសារសម្រស់ធម្មជាតិដែរធ្វើស៊ីបានសម្រេច»៕ ដើម្បីកាន់តែជ្រាបច្បាស់នោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖
សូមទស្សនាវីដេអូ តាមរយៈការចុច ត្រង់នេះ