បើនិយាយពីកេរ្តិ៍ឈ្មោះល្បីសុះសាយរបស់អតីតតារាចម្រៀងដ៏ល្បីក្នុងក្រុម EV Band កាលពីជាង១០ឆ្នាំមុន គឺលោកសែម សង្វាត ម្ចាស់បទ “មនុស្សក្រៅបេះដូង” ក្រោយពីបាត់មុខឈឹងពីពិភពសិល្បៈ មានមហាជន ក៏ដូចជាអ្នកនិយមស្តាប់បទចម្រៀងរបស់លោក ប្រាកដជាចង់ដឹងហើយថាតើលោក សែម សង្វាត ក្រោយពីឈប់ពីវិស័យសិល្បៈទៅ តើសព្វថ្ងៃមានសុខទុក្ខយ៉ាងណាហើយ រស់នៅទីណា ហើយកំពុងមានជីវភាពបែបណា?
ជាក់ស្តែងតាមរយៈការផ្តល់បទសម្ភាសន៍ជាមួយតារាញ៉ូស៍ កូនប្រុសបង្កើតរបស់លោក សែម សង្វាត បានឲ្យដឹងតាមរយៈទូរស័ព្ទថា លោកសែម សង្វាត មានសុខភាពមិនសូវអំណោយផលនោះទេ គឺមានជំងឺថ្លើមធ្ងន់ធ្ងរ ហើយសព្វថ្ងៃនេះរូបលោករស់នៅម្តុំគួស្រូវ (ភ្នំពេញ) មានជីវភាពមិនធូរធារនោះទេ គឺប្រកបរបរលក់ផ្លែឈើ នៅម្តុំគួស្រូវ លើសពីនេះទៅទៀត ត្បិតមានជំងឺប្រចាំកាយ រកចំណូលមិនសូវបាន ក្នុងនាមលោកជាមេគ្រួសារ លោកក៏មិនភ្លេចតួនាទីជាឪពុកនោះឡើយ រូបលោកតែងតែទំនុកបម្រុងកូនៗ ត្បិតបែកផ្លូវគ្នាជាមួយអតីតភរិយាក៏ដោយ ។
គួររម្លឹកថា កាលពីពេលកន្លងទៅលោកសែម សង្វាត ក៏ទទួលបានការអាណិតអាសូរពីអ្នកនាង ទ្រី ដាណា ដែលមហាជននិយមហៅថា សេដ្ឋីចិត្តធម៌នោះ ធ្លាប់បានឧបត្ថមថវិការ ២០០០ដុល្លារទៅកាន់រូបលោកផងដែរ ដើម្បីទុកជាដើមទុនបន្តការរកស៊ីរបស់លោក ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖