ក្រោយពីតារាកំប្លែងល្បីឈ្មោះអ្នកនាង សេង សុកាន់ដា ហៅ ខ្ញុង បានចេញមុខបកស្រាយអំពីមន្ទិលពីការលាឈប់ ពីសិល្បៈរួចមក ស្រាប់តែថ្មីៗនេះ អ្នកនាងខ្ញុង មិនដឹងខឹងសម្បាជាមួយអ្នកណានោះទេ ក៏បានបង្ហោះសារដោយប្រើពាក្យសម្តីធ្ងន់ៗ។
បង្ហោះភ្ជាប់ជាមួយ រូបភាពស៊ិចស៊ីស្រស់ស្អាតបែបស៊ីអារម្មណ៍មួយសន្លឹក អ្នកនាង ខ្ញុង បានសរសេរយ៉ាងដូច្នេះថា «មិនបាច់ខំបកស្រាយជាមួយមនុស្ស ដែលគិតអគតិមកលើយើងនោះទេ។ បើគេមិនចូលចិត្តមិនស្រលាញ់យើងហើយនោះ ទោះប្រឹងធ្វើល្អរាប់ម៉ឺនដងក៏គ្មានតម្លៃសម្រាប់គេដែរ នៅតែបន្តការធ្វើល្អដើម្បីសុខភាពផ្លូវចិត្តខ្លួនឯងទៅបានហើយអរគុណខ្លួនឯងដែររឹងមាំ»។
យ៉ាងណាមិញជុំវិញបញ្ហានេះ អ្នកនាង ខ្ញុង ក៏មិនបានបញ្ជាក់នៅឡើយទេថា អ្នកនាងមានបញ្ហា ឬខឹងអាកអន់ចិត្តជាមួយអ្នកណានោះទេ ដល់ថ្នាក់ប្រើពាក្យសម្តីធ្ងន់ៗបែបនេះ ដោយក្នុងនោះដែរ ក៏មានមតិអ្នកគាំទ្រមួយចំនួនបានលើកឡើងថា “ឬនេះគ្រាន់តែស្ទាយ៍ផុសរូបបែប Drama ដើម្បីទាក់ទាញចំណាប់អារម្មណ៍?”។
គួររម្លឹកផងដែរថា មួយរយៈចុងក្រោយនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលេចដំណឹងតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាង ខ្ញុង បានប្រកាសលាឈប់ពីសិល្បៈ។ ចំពោះបញ្ហាជុំវិញរឿងរ៉ាវទាំងនេះ តារាកំប្លែង ខ្ញុង បានចេញមុខបកស្រាយថា ការពិតនាងមិនបានលាឈប់នោះទេ
ហើយដំណឹងដែលលេចធ្លាយថានាងលាឈប់ពីសិល្បៈ គឺវាកំហុសរបស់នាងដែល សរសេរសារបង្ហោះមិនបានប្រយ័ត្ន ធ្វើឱ្យមហាជនយល់ច្រឡំថា នាងលាឈប់ពីសិល្បៈ។ ជាក់ស្ដែងគឺតារាស្រីល្បីឈ្មោះរូបនេះមិនបានលាឈប់ពីសិល្បៈនោះទេ ពោលគឺនាងគ្រាន់តែ លាឈប់សម្ដែងកំប្លែងពី CTN ប៉ុណ្ណោះ៕ ប្រភព ៖ តារាញូស៍