អ្នកនាងខ្ញុង ៖ មិនបាច់ខំបកស្រាយជាមួយមនុស្សដែលគិតអគតិមកលើយើងនោះ ទោះប្រឹងធ្វើល្អរាប់ម៉ឺនដងក៏គ្មានតម្លៃសម្រាប់គេដែរ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីតារាកំប្លែងល្បីឈ្មោះអ្នកនាង សេង សុកាន់ដា ហៅ ខ្ញុង បានចេញមុខបកស្រាយអំពីមន្ទិលពីការលាឈប់ ពីសិល្បៈរួចមក ស្របពេលដែលអ្នកនាងក៏កំពុងមមាញឹកពីការងាររកស៊ីតាមរយៈការលក់អនឡាញ ផងនោះ ក៏ស្រាប់តែថ្មីៗនេះ អ្នកនាងខ្ញុង មិនដឹងខឹងសម្បារជាមួយអ្នកណានោះទេ ស្រាប់តែអ្នកនាងបានបង្ហោះសារដោយប្រើពាក្យសម្តីធ្ងន់ៗយ៉ាងចាក់ដោតមួយ អមជាមួយរូបភាពស៊ិចស៊ីស្រស់ស្អាតបែបស៊ីអារម្មណ៍មួយសន្លឹក ធ្វើឲ្យប្រុសៗអ្នកលេងបណ្តាញសង្គម មើលសឹងមិនព្រិចភ្នែកនោះ ដោយក្នុងសំណេរនោះផងដែរអ្នកនាង ខ្ញុង បានសរសេរយ៉ាងដូច្នេះថា “មិនបាច់ខំបកស្រាយជាមួយមនុស្សដែលគិតអគតិមកលើយើងនោះទេ ។ បើគេមិនចូលចិត្តមិនស្រលាញ់យើងហើយនោះ ទោះប្រឹងធ្វើល្អរាប់ម៉ឺនដងក៏គ្មានតម្លៃសម្រាប់គេដែរ នៅតែបន្តការធ្វើល្អ​​ដើម្បីសុខភាពផ្លូវចិត្តខ្លួនឯងទៅបានហើយអរគុណខ្លួនឯងដែររឹងមាំ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញជុំវិញបញ្ហានេះ អ្នកនាង ខ្ញុង ក៏មិនបានបញ្ជាក់នៅឡើយទេថា អ្នកនាងមានបញ្ហា ឬខឹងអាកអន់ចិត្តជាមួយអ្នកណានោះទេ ដល់ថ្នាក់ប្រើពាក្យសម្តីធ្ងន់ៗបែបនេះ ដោយក្នុងនោះដែរ ក៏មានមតិអ្នកគាំទ្រមួយចំនួនបានលើកឡើងថា “ឬនេះគ្រាន់តែស្ទាយ៍ផុសរូបបែប Drama ដើម្បីទាក់ទាញចំណាប់អារម្មណ៍?” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឹកផងដែរថា មួយរយៈចុងក្រោយនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលេចដំណឹងតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន័ CTN អ្នកនាង ខ្ញុង បានប្រកាសលាឈប់ពីសិល្បៈ។ ចំពោះបញ្ហាជុំវិញរឿងរ៉ាវទាំងនេះ តារាកំប្លែង ខ្ញុង បានចេញមុខបកស្រាយថា ការពិតនាងមិនបានលាឈប់នោះទេ ហើយដំណឹងដែលលេចធ្លាយថានាងលាឈប់ពីសិល្បៈ គឺវាកំហុសរបស់នាងដែល សរសេរសារបង្ហោះមិនបានប្រយ័ត្ន ធ្វើឱ្យមហាជនយល់ច្រឡំថា នាងលាឈប់ពីសិល្បៈ ជាក់ស្ដែងគឺតារាស្រីល្បីឈ្មោះរូបនេះមិនបានលាឈប់ពីសិល្បៈនោះទេ ពោលគឺនាងគ្រាន់តែ លាឈប់សម្ដែងកំប្លែងពី CTN ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment