កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញវីដេអូមួយ ដោយបរទេស ច្រៀង និងសម្ដែងក្នុងបទចម្រៀងមួយក្នុង រឿងទុំទាវមានចំណងជើងថា «បទភ័យអ្វីម្ល៉េះទេ»។
ការច្រៀងឡើងវិញនូវចម្រៀងទុំទាវនេះ ជាកាយវិការមួយ បង្ហាញថា ក្រុមជនជាតិអាមេរិចកាំងខាងលើនេះ មានចិត្តស្នេហាវប្បធម៌ខ្មែរ ហើយការច្រៀងក៏ពីរោះ សម្ដែង ក៏បានល្អដែរ ជាមួយនឹងកាយវិការដ៏រស់រវើកនោះ។
ទោះយ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលក្រុមជនជាតិអាមេរិចកាំងស្នេហាវប្បធម៌ខ្មែរ បង្ហោះវីដេអូចម្រៀងតាមរយ:ផេក Tony Keo ហើយការបង្ហោះម្ដងៗក៏ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីផងដែរ។
ជាក់ស្ដែង បទខាងលើនេះ បានបង្ហោះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ហើយគិតមកដល់ថ្ងៃទី១១ ខែកញ្ញា មានអ្នកទស្សនាជិត២លានដង, បញ្ចេញមតិជាង២ពាន់ និងចុចReactមេដៃបេះដូង ជាង២ម៉ឺន៕ សូមទស្សនា វីដេអូ ចម្រៀងខាងក្រោមនេះ ទាំងអស់គ្នា ៖