ចំណុចរសើប!ស្រី​អូនបង្ហាញ​ពី​ភាព​ជោគជ័យ​ពាក់កណ្ដាល​របស់​ខ្លួនគឺ​គ្រួសារ​ទាំង​សង​ខាង​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ស្រីអូន សម្រស់​ធម្មជាតិ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ការ​កោតសរសើរ​ជា​ខ្លាំង ក្រោយពី​អ្នកស្រី បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ពាក់កណ្ដាល​របស់​ខ្លួន គឺ​គ្រួសារ​ទាំងសងខាង មាន​សុភមង្គល ហើយ​ពាក់កណ្ដាល​ទៀត ខ្លួន​ព្យាយាម​រក្សា​ចំណង​ស្នេហ៍​នេះ​ រហូតដល់​ចាស់​កោង​ខ្នង​រៀង​ៗ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាមួយ​ស្វាមី និង​កូនស្រី​បណ្ដូលចិត្ត​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ​ស្រីអូន​ បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់ខ្លួន​ដូច្នេះ​ថា «​ខ្ញុំ​ទទួលបាន​ជោគជ័យ​ពាក់កណ្ដាល​​ហើយ​បងប្អូន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជោគជ័យ​ពាក់កណ្ដាល​នោះ​គឺ ខ្ញុំ​មានគ្រួសារ ​ដែល​មាន​សុភមង្គល​ទាំងសងខាង ប្ដី​ប្រពន្ធ​កូន ម្ដាយ​ឪពុកក្មេក សាច់ថ្លៃ​សងខាង គ្រប់យ៉ាង​យើង​ចេះ​អត់ឱន​ឲ្យ​គ្នា ផ្ដល់​យោបល់​ឲ្យ​គ្នា សាមគ្គី​គ្នា​ដើម្បី​វង្ស​ត្រកូល​ទាំងសងខាង​របស់​យើងទាំង​២ យើង​បាន​ទទួលយក​ការងារ​ទាំងនេះ​ចាប់ពី​ថ្ងៃ​ ដែល​យើង​សំពះ​ផ្ទឹម​រួមគ្នា ដឹងឮ​ពី​សាច់ញាតិ​ទាំងសងខាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ជោគជ័យ​ពាក់កណ្ដាល​ទៀត​គឺ ខ្ញុំ​និង​គ្រួសារ​ព្យាយាម​ថែរក្សា​ចំណង​នេះ​រហូតដល់​ចាស់​កោង​ខ្នង​រៀង​ៗ​ខ្លួន ​ហើយ​​ធ្វើ​ជា​គំរូ​ត​កូន​តចៅ ខ្ញុំ​មិន​ប្រាកដថា​ប្ដី​ប្រពន្ធ​ខ្ញុំ​ធ្វើ​បាន​ទាំងអស់​ទេ តែ​តាំងពី​ដើម​មក​ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ​មក​គឺ​ដោយសារតែ​ប្ដី​ប្រពន្ធ​ខ្ញុំ (​ចិត្ត​ធ្ងន់​ដូចគ្នា)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅក្នុង​ការ​ឡាយ​កន្លងមក ស្រីអូន ក៏បាន​បញ្ជាក់ដែរ​ថា ជោគជ័យ​របស់​ខ្លួន មិនមែន​លុយ ឡាន វិឡារ​ផ្ទះ​ទេ ភាពជោគជ័យ​របស់​ខ្លួន ជា​ស្ត្រី​ម្នាក់ ដែល​រៀបការ​ចូលទៅក្នុង​គ្រួសារ​មួយ ហើយ​អាច​រៀបចំ​គ្រួសារ​ទាំងសងខាង ឲ្យ​មានជីវិត​មួយ​ល្អ​សមរម្យ ទាំង​ជីវភាព ទាំង​ការរស់នៅ​ជាមួយគ្នា​។ ជីវភាព​ទាំង​គ្រួសារ​សាច់ថ្លៃ និង​គ្រួសារ​ខ្លួន មានជីវិត​មួយ មាន​ជីវភាព​មួយ​ល្អ​ជាង​មុន អត់​លំបាក​ដូច​មុន​»៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment