ទោះ​កំពុង​ឈឺចាប់​ប៉ុណ្ណោះ​ ក៏​អ្នកស្រី ទ្រី ដា​ណា មិន​ភ្លេច​ធ្វើ​រឿង​មួយ​នេះ ហើយ ផ្ដាំផ្ញើ​ទៅ​ស្រីៗ​ទាំង​អស់​ថា កុំ​រឹងមាំពេក​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​កំពុង​ជួប​រឿង​ឈឺចាប់ ពិបាកចិត្ត​ប៉ុណ្ណា​ក៏ដោយ ក៏​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ មិន​ចោល​ការងារ រកស៊ី​របស់​ខ្លួន​ដែរ ហើយ​អ្នកស្រី បាន​ផ្ដាំ​ទៅ​ស្រីៗ​ទាំងអស់ កុំ​ឲ្យ​រឹងមាំ​ពេក ព្រោះ​នឹង​ក្លាយ​ជា​មនុស្ស​ឯកោ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​សារ​នៅ​ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ដូច្នេះ​ថា «​ខ្ញុំ​ដឹង​ត្រឹម​ថា ​ត្រូវ​ធ្វើឱ្យ​ខ្លួនឯង​រវល់​ជានិច្ច ទោះ​មិន​អាច​សម្រេច​បាន​ទាំងអស់ តែ​យ៉ាងណា​ក៏បាន​ធ្វើ​រឿង​ជាច្រើន​ក្នុងថ្ងៃនេះ រួច​គិតថា ​ត្រូវធ្វើ​អ្វី​នៅ​ថ្ងៃស្អែក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពុង​ពិបាកចិត្ត កំពុង​ឈឺចាប់​យ៉ាងណា តែ​ខ្ញុំ​មិនដែល​ចោលការ​ងារ ការរកស៊ី មិន​ទន់ជ្រាយ​ទេ ព្រោះ​មាន​មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​ខ្ញុំ​ជួយ មនុស្ស​រាប់​ម៉ឺន​នាក់​ក្រោម​ការដឹកនាំ បុគ្គលិក​ជាច្រើន​កំពុង​ចាំ​បើក​ប្រាក់ខែ ហើយ​កូន​ៗ​ខ្ញុំ​ក៏​កំពុង​ចាំ​ចូលរៀន​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះ ឃើញ​ខ្ញុំ​យក​រឿង​គ្រួសារ​មក​និយាយ រួច​ផ្សាយ​ផលិតផល ក៏​គិត​ថា ​ខ្ញុំ​សម្ដែង វា​គ្មាន​អ្នក​ណា​យ​ក​រឿង​គ្រួសារ​មក​សម្ដែង​ទេ ជា​កិត្តិយស​របស់​មនុស្សម្នា​ក់ៗ តែ​នៅ​ពេល​លាក់ទុក​ក្នុង​ចិត្ត​លែង​បាន នៅ​ពេលដែល​គេ​យល់​ច្រឡំ ត្រូវ​លាតត្រដាង​ការពិត កុំឱ្យ​ខ្ញុំ​ខុស​ម្នាក់ឯង ទាំង​ខំប្រឹង​អស់ពី​កម្លាំងកាយ​ចិត្ត​ទៅហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឬ​ចង់ឱ្យ​បងប្អូន​ថ្លៃ ឪពុកម្ដាយ​ក្មេក មក​គ្រប់គ្រង​លើ​ខ្ញុំ​ ដឹង​ទេ មនុស្ស​ស្រី ​ដែល​មើលទៅ​រឹងមាំ​ផុត មនុស្ស​ ដែល​មិន​ងាយ​ស្រក់​ទឹកភ្នែក អាច​ញញឹម​នៅ​ក្នុង​បញ្ហា គឺជា​មនុស្ស​ដែល​ឈឺចាប់​បំផុត​​ ​វិនាទី​នៅមុខ​អ្នក​កំពុង​ញញឹម តែមួយ​វិនាទី​បែរ​ទៅក្រោយ កំពុង​សោកសៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំ​ផ្ដាំ​ទៅ​ស្រីៗ​ទាំងអស់​ដែរ កុំ​រឹងមាំ​ខ្លាំងពេក ព្រោះ​អ្នកនឹង​ក្លាយជា​មនុស្ស​ឯកា ប៉ុន្តែ​អ្វីដែល​ខ្ញុំ​កំពុង​ដើរ គឺ​មិនអាច​បក​ក្រោយ​ទេ ត្រូវ​ទៅមុខ​ជានិច្ច​។ ជឿជាក់​លើ​ខ្ញុំ ព្រោះ​ភាពឈឺចាប់ បាន​បង្ហាត់បង្រៀន​ខ្ញុំ ជម្នះ​អស់​បញ្ហា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​កម្មវិធី​មនុស្ស​ធម៌ ខ្ញុំ​នៅតែ​បន្តធ្វើ និង​ចែក​អំណោយ​ជូន​អ្នក​ខ្វះខាត​បន្ត​ឆាប់ៗ​នេះ កុំ​ច្រណែន ព្រោះ​គេ​លំបាក​ជាង​គ្រួសារ​អ្នក​ឆ្ងាយ​ណាស់​!»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment