មិន​នឹកស្មានសោះ! ពូ​ម៉ៅ ចង់​ឲ្យ​ពេលវេលា​ត្រឡប់​ក្រោយហើយ​សម្រេច​ចិត្ត​ដើរចូល​ផ្ទះ​វិញស្រាប់តែ​កម្លាំង​ប៉ូលិស​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រឿងរ៉ាវ​គ្រួសារ​របស់​អ្នកស្រី ទ្រី ដា​ណា និង​ស្វាមី បាន​ក្លាយជា​ចំណាប់អារម្មណ៍​សម្រាប់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ក្រោយពី​អ្នកស្រី ទ្រី ដា​ណា ឡាយ​វីដេអូ និយាយ​ពី​ពូ​ម៉ៅ មិនដែល​ផុស​រូប​អ្នកស្រី​ក្នុង​ហ្វេ​ស​ប៊ុ​ក ខណៈ​អ្នកស្រី តែងតែ​បង្ហោះ​រូប​ពូ​ម៉ៅ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​នេះ បានធ្វើ​ឲ្យ​អ្នកស្រី ទ្រី ដា​ណា បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​លែងលះ​ពូ​ម៉ៅ ហើយ​ប្រកាស​ថា បើ​លែង​ដាច់​មែន​នោះ ស្ទើរតែ ជប់លៀង​ឲ្យ​ផ្អើល​ប្រទេស ហើយ​ថា រៀបការ​ជាមួយ​ស្វាមី​បច្ចុប្បន្ន​នេះ អ្នក​ទាំងពីរ​ មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក ពូ​ម៉ៅ វិញ ហាក់​មិន​សុខចិត្ត​នោះទេ ដោយ​ឡាយ​វីដេអូ លើកឡើងថា ភរិយា​របស់ខ្លួន បាន​យក​លេស ដែល​មិន​បង្ហោះ​រូប ដើម្បី​ធ្វើ​ការ​សុំ​លែងលះ​ខ្លួន ហើយ​ក្នុង​នោះ ពូ​ម៉ៅ ក៏បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​អ្នកស្រី​ទ្រី ដា​ណា ជួយ​គេ មិន​ព្រម​ជួយ​ម្ដាយ​ខ្លួនឯង​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើកឡើង​បែបនេះ បានធ្វើ​ឲ្យ​អ្នកស្រី ទ្រី ដា​ណា អស់​ការ​អត់ធ្មត់ បាន​ឡាយ​វីដេអូ និង​បង្ហោះ​សារ​បកស្រាយ​ជា​បន្តបន្ទាប់​។ ក្នុង​នោះ​អ្នកស្រី លើកឡើងថា ការ​ទុកដាក់​លុយ​សម្រាប់​អនាគត​កូនៗ វា​សំខាន់ យើង​មិន​អាច​រក​បាន​៥០ យក​២០ ទៅ​ជួយ​គ្រួសារ​ម្ខាងៗ​ទេ ព្រោះ​ពួកគាត់​ក៏​មាន​កូនៗ​ផ្សេងទៀត​ដែរ ហើយ​គាត់​ក៏​ធូរធារ​ហើយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​អ្នកស្រី ទ្រី ដា​ណា ធ្វើការ​បកស្រាយ​ជាច្រើន​ហើយ​នោះ គេ​ពុំ​ឃើញ ​ពូ​ម៉ៅ ដែលជា​ប្ដី​អ្នកស្រី ទ្រី ដា​ណា ធ្វើការ​ឆ្លើយតប​ទៀត​ទេ តែ​បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់ បង្ហាញ​ពី​ក្ដី​សោកសៅ និង​ចង់​ឲ្យ​អ្វីៗ​ត្រឡប់មក​ដូចដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​បង្ហោះ​រូប​ជាមួយ​កូនប្រុស ដោយ​ដាក់​«Feeling Sad» ហើយ​ផ្ដាំ​ទៅ​កូន​ថា «​គេង​អោប​កូន ធំ​ឡើង​ត្រូវធ្វើ​មនុស្ស​ល្អ​ក្នុងសង្គម​ណា​កូន​។ ត្រូវ​ចេះ​ថ្លឹងថ្លែង​អ្វី​ល្អ​អាក្រក់ ជា​សសរ​ទ្រូង​គ្រួសារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​យប់​រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​បង្ហោះ​រូបថត​ជាមួយ​អ្នកស្រី ទ្រី ដា​ណា និង​កូនប្រុស ហើយ​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ថា «​ចង់អោយ​ពេលវេលា​ត្រលប់​ក្រោយ​វិញ អាច​ទេ ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ បាន​បង្ហោះ​រូប​កូនប្រុស អម​ដោយសារ​បង្ហាញ​ពី​ការ​វិល​ត្រឡប់​ទៅផ្ទះ​វិញ តែ​ត្រូវ​ប៉ូលិស​យាមកាម មិន​ឲ្យ​ចូល​ដូច្នេះ​ថា «​ចាប់ពី​ថ្ងៃ​នឹង​ទៅ​ប៉ា​ខាន​ជួប​មុខ​កូន​ទៀត​​ហើយ ព្រោះ​គេ​មិន​អោយ​ប៉ា​ចូល​ផ្ទះ​ទេ គេ​ដាក់​កម្លាំង​ប៉ូលិស​គ្រប់​ផ្ទះ​ទាំងអស់​ហាម​មិន​អោយ​ប៉ា​ចូល​ផ្ទះ គ្រួសារ​មួយ​នេះ ​ខ្ញុំ​លះបង់​​ច្រើន​តែ​ទីបំផុត​ឥតន័យ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment