នៅចាំបានទេ?តួនាងវិធាវីក្នុងខ្សែភាពយន្តរឿង «ផ្កាស្រពោន» ឆ្នាំ១៩៦៥លោក​ស្រីញ៉ុញសាណុំពេលនេះកំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ អតីតតួសម្តែងល្ខោននិយាយ និងតួភាព​យន្តខ្មែរ​ជើង​ចាស់​លោក​ស្រី ញ៉ុញ សាណុំ បច្ចុប្បន្ន​កំ​ពុងតែធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោក​ស្រី​បាន​ឈាន​​ចូល​វ័យ​ជរាពាធ ។ ហើយបើ​តាមការបង្ហោះរបស់ ក្រុមព្រះសុរិយា បាន​ឱ្យ​ដឹងថា លោកស្រី ញ៉ុញ សាណុំ ដែលជាតួអង្គនាងវិធាវី ក្នុងខ្សែ​ភាពយន្តរឿង​ផ្កាស្រ​ពោន ឆ្នាំ១៩៦៥ ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយ​មានជំងឺដុះសាច់កូនកណ្តុរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយប្រភពខាងលើបានយ៉ាងដូច្នេះថា «មហាទស្សនិក​ជនដែល​មានអាយុ​ជាង​៦០​ឆ្នាំ ​ប្រាកដ​ជាស្គាល់​ចង​ចាំ​យ៉ាងច្បាស់នូវវត្តមានរបស់សិល្បការិនីល្ខោននិយាយ ញ៉ុញ សាណុំ តាមរយៈ​ខ្សែភាព​យន្ត​រឿង​ផ្កា​ស្រ​ពោន​ដ៏​ល្បី​ល្បាញ កាលពីឆ្នាំ១៩៦៥ ដោយកាលនោះលោកស្រីសម្តែងគឺតួឯក តួនាងវិធាវី ដែលមាន​លោក​សាស្រ្តា​ចារ្យ ប៉ុល សំអឿន ជាអ្នកដឹកនាំរឿង ក្រោយ​ពីទទួល​បាន​សិទ្ធិផលិត​ជាខ្សែភាព​យន្ត​ពី​អ្នក​និពន្ធ នូ ហាច ។ លោក​​ស្រី ញ៉ុញ សាណុំ អតីតតួសម្តែងល្ខោននិយាយ និងតួភាពយន្តមួយរូប សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៨០​ឆ្នាំ​ហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបន្តទៀតថា កាលពីដើមខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗ លោក​ស្រីបានធ្លាក់ខ្លួនឈឺជាទម្ងន់ នៅខណះដែលកន្លងមក លោកស្រី​នៅមាន​សុខភាព​ល្អរឹងមាំនៅឡើយនោះ។ ក្រោយពីធ្លាក់ខ្លូនឈឺភ្លាម កូនៗ​របស់លោកស្រី បាន​បញ្ជូន​លោកស្រីទៅទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ហើយ​ក៏​បាន​រកឃើញថា លោកស្រីមានដុះសាច់កូនកណ្តុរ ហើយស្ថាន​ក្នុង​ករណីធ្ងន់​ធ្ងរ​ទៀត​ផង ។ នៅពេលនោះ លោក​ស្រី​ក៏សម្រេច​ចិត្តទទួល​ការព្យាបាល​ដោយ​បាញ់​ថ្នាំគីមី ។ ក្រោយពីបាន​ធូរខ្លះៗហើយនោះ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោក​ស្រី​ក៏ត្រឡប់ពីមន្ទីរពេទ្យ មកសំរាកព្យាបាលនៅ​គេហដ្ឋាន​របស់លោក​ស្រីនៅ​ក្រុង​បាត់​ដំបងវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី៩ ខែកញ្ញាម្សិលមិញនេះ ក្រុមព្រះសុរិយាបានចុះ​ទៅសួរសុខ​ទុក្ខលោក​ស្រី​ផ្ទាល់​នាគេហដ្ឋាន​របស់​លោកស្រី ហើយក៏បានឃើញថា ស្ថានភាព​លោកស្រី​មិន​ទាន់​ល្អប្រសើរនៅឡើយទេ ដោយ​ពេល​នេះ​លោក​ស្រីពុំទាន់អាចក្រោកដើរ រឺ​និយាយ​​បានឡើយ ហើយការចងចាំក៏ភ្លេចភ្លាំងច្រើន ។ ក្រុមព្រះសុរិយា និងបុរី ចាវ សុជាតិ ក៏ដូចអ្នកស្នេហាមរតកសិល្បៈខ្មែរពីអតីតកាល សូមជូនពរលោកស្រី មានស្មារតីរឹងមាំ និងមានសុខ​ភាពល្អប្រ​សើរឡើង​វិញ​ក្នុង​ពេល​ឆាប់ៗនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា លោកស្រី ញ៉ុញ សាណុំ គឺជាសិល្បការិនីផ្នែកល្ខោននិយាយ ប្រចាំក្រុម​ល្ខោន​ជាតិ​នៃប្រទេសកម្ពុជា និងជាតួសម្តែងក្នុងភាពយន្ត ។ តាមរយៈ​ខ្សែ​ភាពយន្តរឿង ផ្កាស្រពោន បានធ្វើឱ្យ​មហា​ទស្សនិក​ជនស្ងើច​សរសើរ​ពីការសម្តែង​របស់​លោកស្រី ដែលប្រកបដោយមនោសញ្ចេតនា រស់រវើក គ្រប់​ឈុតឆាក ទាំង​សប្បាយ កំសត់ស្រក់ទឹកភ្នែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបានបំរើសិល្បៈស្ទើរតែពេញមួយជីវិតតាំងពីទសវត្ស៦០ រហូតដល់​បច្ចុប្បន្ន ។ នៅ​ក្រោយរបប​ខ្មែរ​ក្រហមបញ្ចប់ទៅ លោកស្រីក៏​នៅបន្ត​បំរើវិស័យ​សិល្បៈនេះ ដោយបាន​បង្ហាត់​សិស្ស​ជាច្រើន​នៅសកលវិទ្យា​ល័យភូមិន្ទវិចិត្រ ក៏​ដូច​ជានៅតាមបណ្តាខេត្តនានា ហើយនៅទសវត្ស៩០ លោកស្រីបាន​ទទួលតួ​នាទី​ជា​ប្រ​ធាននាយកដ្ឋានសិល្បៈប្រចាំខេត្តបាត់ដំបង រហូតដល់លោកស្រីចូលនិវត្តន៍ ៕ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment