រាជធានីភ្នំពេញ ៖ ស្របពេលដែលតារាមួយចំនួនក្នុងចង្កោមសិល្បៈកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩រាតត្បាត ប៉ះពាល់ប្រាក់ចំណូល ស្រាប់តែតារាសម្ដែងស៊ិចស៊ីស្រីស្រស់ រតនៈ ពិសី ជះលុយជាង១០ម៉ឺនដុល្លារទិញរថយន្ដសេរីទំនើបជិះយ៉ាងរំភើយ ។
យ៉ាងណា ទន្ទឹមនឹងការជះលុយខ្ទង់សែនដុល្លារអូសឡានខ្មៅក្រិបចូលក្នុងផ្ទះ ទាំងដែលសកម្មសិល្បៈស្ងប់ស្ងាត់ជាង២ឆ្នាំនោះ រតនៈ ពិសី បានធ្វើឱ្យមហាជនកើតការងឿងឆ្ងល់ថា នាងបានលុយច្រើនសន្ធឹកសន្ធាប់នេះមកពីណា ឬមួយជាកាដូពីគូស្នេហ៍? ។
ជុំវិញការមន្ទិលនោះ តារាស្រីនិយមស្លៀកពាក់ស៊ិចស៊ី និងសម្ញែងដើមទ្រូងទ្រលុកទ្រលន់កញ្ញា រតនៈ ពិសី ក៏បានបញ្ជាក់ឱ្យដឹងថា ការទិញឡានតម្លៃខ្ទង់សែនដុល្លារនេះ គឺជាញើសឈាមនៃការខិតខំប្រឹងប្រែងរបស់ខ្លួន និងជាកាដូសម្រាប់ខ្លួនឯងផងដែរ ។
ដោយម្សិលមិញនេះ រតនៈ ពិសី បានសរសេរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ស្វាគមន៍ សមាជិកថ្មី សុំលាភជ័យថ្ងៃល្អ 09/09/21 កូនចៅសុំលាភសុំជ័យ សុំសេចក្ដីសុខសប្បាយ រកទទួលទានមានបានហូរហៀរពីថ្ងៃនេះម៉ោងនេះ» ។ ប្រភពដដែលបានបន្តថា «កាដូជូនខ្លួនឯងពីការលក់ផលិតផលសុទ្ធពី USA ខំដោយកំលាំងកាយចិត្ដទាំងយប់ថ្ងៃ! លក់ផលិតផលសុទ្ធ ទិញលុយសុទ្ធ» ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖