ចេញ១៤ម៉ោង អ្នកមើល៥០លានដង! បទថ្មី Lisa ចេញមិនបានប៉ុន្មានម៉ោងផង, អ្នកលេងបណ្តាញសង្គមនៅខ្មែរ ស្រងាកចិត្តព្រោះតែ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូរ៉េខាងត្បូង៖ បន្ទាប់ពីបាន ធ្វើឲ្យហ្វេនៗរង់ជាយូរមកហើយ ​ឥលូវនេះត្រូវបានបង្ហោះក្នុង ឆាណែល Youtube ផ្លូវការ Lisa សមាជិករបស់ក្រុម BLACKPINK បានចេញវីដេអូចម្រៀង MV ជាផ្លូវការបទ «LALISA» កាលពីប៉ុន្មានម៉ោងមុននេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹងនឹងនេះដែរ បទចម្រៀងមួយនេះ ជាចង្វាក់ Hip-hop បែបកន្រ្តាក់អារម្មណ៍ លាយឡំទៅនឹងសាច់បាស បុកញ័័រទ្រូង គួបផ្សំទៅនឹង ការផ្លាស់ប្តូរប្លង់នីមួយៗ ពិតជាគួរឲ្យចង់ទស្សនា។ អ្វីដែលពិសេសនោះ​ ជំនាញរ៉េបយ៉ាងប៉ិនប្រសប់ បូករួមទៅនឹង សម្រស់ដ៏ស្អាតមានទំនុកចិត្តរបស់នាង ក្នុងការលេងស្ទីលម៉ូដខោអាវនីមួយៗ ថែមទាំងក្បាច់រាំដ៏រស់រវើកទៀតផងនោះ បានធ្វើឲ្យវីដេអូមួយនេះ កាន់តែទាក់ទាញទ្វេរដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក្តី រឿងរ៉ាវវីដេអូចម្រៀងមួយនេះ​ បានក្លាយទៅជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសទៅវិញ នៅត្រង់ឈុតមួយ នៅក្នុង MV មួយនេះ ដែលតារាស្រីកើតឆ្នាំ ១៩៩៧រូបនេះ បានដាក់បញ្ចូល ទៅនឹងវប្បធម៌ នៃដើមកំណើតប្រទេសថៃរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុផលមួយនេះហើយ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិមួយចំនួន ក្នុងការលើកខ្លោងទ្វារប្រាសាទ ស្រដៀងទៅនឹង​ប្រាសាទព្រះវិហារ បានធ្វើឲ្យមហាជន ក៏ដូចជា អ្នកគាំទ្រវិស័យ K-pop មានការស្រងាកចិត្តជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតដូច្នេះ ក៏មានមតិមួយចំនួនផងដែរ បានលើកឡើងថា ប្រាសាទដែលនៅក្នុងប្លង់មួយ ក្នុងបទចម្រៀងមួយនេះ វាមានភាពស្រដៀងទៅនឹង ប្រាសាទព្រះវិហារពិតប្រាកដ ក៏ប៉ុន្តែវាជាប្រាសាទមួយ ដែលនៅក្នុងស្រុកកំណើតរបស់ Lisa នៅខេត្តបុរីរាម​ (ខេត្តបុរីរម្យ ដែរជាអតីតខេត្តខ្មែរពីមុន) ស្ថិតក្នុងប្រទេសថៃ ដែលជាប្រាសាទ «ភ្នំរូង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ពេលនេះ​ វាបានក្លាយជារឿងរ៉ាវចំនុចរសើបមួយ របស់អ្នកនិយមលេងអ៉ីនធឺណែតនៅខ្មែរ ដោយបានលើកឡើង និយាយពីប្រធានបទមួយនេះ យកមកវែកញែក និងចែករំលែក ខ្វែងគំនិតផ្ទាល់ខ្លួនតែប៉ុណ្ណោះ តែយ៉ាងណាមិញ សង្ឃឹមថា​មហាជន បើកចិត្តទូលាយ ក៏ដូចជាមានគំនិតវិជ្ជមាន ក្នុងការបញ្ចេញមតិដូច្នេះដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​khmerload

ចង់កាន់តែជ្រាប់ច្បាស់ សូមទស្សនារវីដេអូខាងក្រោម៖

Related posts

Leave a Comment