តារាកម្សាន្ត: ជឿជាក់ថាមានប្រិយមិត្ត និងមហាជនជាច្រើនបានជ្រាបអំពីចំណងអាពាហ៍ពិពាហ៍ដ៏ស្អិតរមួតរវាងតារាចម្រៀងប្រុសស្រីមួយគូដ៏មាន
ប្រជាប្រិយភាពចាស់ឆ្នាំក្នុងវិស័យសិល្ប:កម្ពុជា គឺ លោកឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា ដោយកាលពីពេលថ្មីៗនេះអ្នកទាំងពីរបានបើកបង្ហាញ
គម្រោងអាជីវកម្មថ្មីមួយបន្ថែមទៀត គឺជាម្ចាស់ផ្ទះវីឡា និងផ្ទះល្វែង ដែលគម្រោងនេះមានឈ្មោះថា បុរីយក់ ឋិតរដ្ឋា គ្រោងនឹងបើកការសាងសង់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សូមរំលឹកផងដែលថា ក្រៅតែពីអាជីពជាតារាចម្រៀង ស្វាមីភរិយា រួមអាជីពជាតារាចម្រៀងមានគូដ៏មានប្រជាប្រិយភាពនេះ ក៏មានអាជីវកម្ម និងមុខរបរក្នុង
ដៃជាច្រើនដូចជា គ្រឿងសំអាង ដីឡូតិ៍ និងផ្ទះល្វែង បុរីជាដើម ខណ:អ្នកទាំងពីរក៏ទទួលបានកូនប្រុសស្រីដ៏ស្រស់ស្អាតចំនួន៣នាក់ផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖