អស់ទ្រាំហើយ! អ្នក​ ស្រី ទ្រី ដាណា បង្ហូរ​ទឹកភ្នែក ផ្ដាំផ្ញើ​ប្ដី​លើក​ចុង​ក្រោយ​ ​និង​ទម្លាយ​ពីទង្វើគ្រួសារខាងប្ដីថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រឿងរ៉ាវ​គ្រួសារ​របស់​អ្នកស្រី ទ្រី ដា​ណា និង​ស្វាមី បាន​ក្លាយជា​ចំណាប់អារម្មណ៍​សម្រាប់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ក្រោយពី​ពូ​ម៉ៅ បាន​ទម្លាយ​រឿង​អ្នកស្រី ទ្រី ដា​ណា ជួយ​អ្នកដទៃ មិន​ជួយ​ម្ដាយ​ខ្លួន ហើយ​អ្នកស្រី ទ្រី ដា​ណា ក៏បាន​ចេញមុខ​ធ្វើការ​បកស្រាយ​ហើយ​ចំពោះ​រឿងនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ធ្វើការ​ឡាយ​វីដេអូ និង​បង្ហោះ​សារ​បកស្រាយ​ហើយ​នោះ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី ដា​ណា ក៏បាន​បង្ហោះ​ចម្រៀង​១​បទ ច្រៀង និង​សម្ដែង ដោយ​ខ្លួនឯង​ផ្ទាល់​ផ្ញើ​ទៅកាន់​ស្វាមី ដោយ​ដាក់​Caption​អម​ដោយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ជាច្រើន​ថា «

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ញើជូន​ប្តី​ជា​លើកចុងក្រោយ​ហើយ​ចង់​ប្រាប់ថា ខ្ញុំ​ហត់​ហើយ ខ្ញុំ​គ្មាន​សមត្ថភាព​ភាព​ជួយ​គ្រួសារ​បង​ទៀត​ទេ បង​ទៅ​ចុះ​សង្ឃឹមថា ពេលដែល​បង​បែក​ពី​ខ្ញុំ​ទៅ នឹង​រក​មនុស្ស​ស្រី​ដែល​ល្អ​ជាង​ខ្ញុំ​បាន​ហើយ ជួយ​គ្រួសារ​បង​បាន​រហូត​ផង​ចុះ ចុងក្រោយ​នេះ​ចង់​ប្រាប់ថា​គ្មាន​អ្នកណា​ជំនួស​បង​ក្នុង​បេះដូង​បានទេ តែដោយសារ​សម្ពាធ​គ្រួសារ​របស់​បង​ទើប យើង​ត្រូវ​បែក​គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ដដែល​នេះ​ អ្នកស្រី ទ្រី ដាណា បាន​បង្ហោះ​សារ​បកស្រាយ​បន្ថែម ដោយ​ទម្លាយ​រឿងរ៉ាវ​ទៀត​ថា «មិន​ចង់​និយាយ​រឿង​គ្រួសារ​ច្រើន​ទេ តែ​បើ​មិន​បង្ហាញ គ្រប់គ្នា​នៅតែ​ច្រឡំ​ចឹ​ង ថា​ ខ្ញុំ​មិន​ជួយ​ឪពុក​ម្ដាយ​ក្មេក បងប្អូន​ថ្លៃ ធ្វើបុណ្យ​សម្ដែង​ជួយ​តែ​អ្នកដទៃ ​(​ដោយសារ​ពូ​ម៉ៅ​ឡាយ​និយាយ​បំពាន​ខ្ញុំ​) (​ក្នុង​ចេតនា​ធ្វើ​អោយ​មហាជន​យល់​ច្រឡំ​មកលើ​ខ្ញុំ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ក្បែរ​ខ្លួន ខ្ញុំ​ជួយ​ទាំងអស់​មុន​ពេល​ជួយ​គេ តែ​ឱ្យ​ខ្ញុំ​ជួយ​ប៉ុណ្ណា ទើប​ពេញចិត្ត​ប្ដី​ខ្ញុំ​? ខ្សែក​ពេជ្រ ខ្សែដៃ ពេជ្រ នាឡិកា​ពេជ្រ មាស​ទាំង​តម្លឹង​ខ្ញុំ​ជូន​ពួកគាត់ ពេល​បុណ្យទាន​ក៏​ខ្ញុំ​ជូន​លុយ​គាត់​ទាំង​ពាន់ ហើយ​បុណ្យបច្ច័យបួន​ពួកគាត់ នាង​ខ្ញុំ ធ្វើ អស់​លុយ​ទាំង​ម៉ឺន ទិញ​ឡាន​អោយ​គាត់​ជិះ​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​ថ្លៃ​គាត់​ក៏​ចូល​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ខ្ញុំ សួរថា​ខ្ញុំ​គ្មាន​ចិត្ត​មែន​? ប្រឹងរក​រាល់ថ្ងៃ​គ្មាន​ពេល​សម្រាក រហូត​យប់​ជ្រៅ​ម្នាក់ឯង ត្រូវ​គិត​សព្វគ្រប់ ការងារ ការ​រកស៊ី ក្រុមហ៊ុន តំណាង​ចែកចាយ​រាប់ម៉ឺន​នាក់ ហាង​ពេជ្រ លើ​ខ្ញុំ​ទាំងអស់ គឺ​ដើម្បី​អនាគត​គ្រួសារ និង​កូនៗ មិនមែន​ដើម្បី​បងប្អូន​ខាង​ណា​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​មិនមែន​មនុស្ស​ស្រី មិន​យល់ថា ​ការ​ទុកដាក់​លុយ​សម្រាប់​អនាគត​កូនៗ វា​សំខាន់​ប៉ុណ្ណា​ទេ​។ យើង​មិនអាច​រកបាន 50 យក 20 ទៅ​ជួយ​គ្រួសារ​ម្ខាងៗ​ទេ ព្រោះ​ពួកគាត់​ក៏មាន​កូនៗ​ផ្សេងទៀត​ដែរ ហើយ​គាត់​ក៏​ធូរធារ​ហើយ​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្ដាយ​ក្មេក ខ្ញុំ​គោរព​ណាស់ ព្រោះ​អត់​ពី​ម្ដាយ​ឪពុក​បង្កើត​ទៅ មានតែ​ពួកគាត់​នេះ​ហើយ ជា​ចាស់ទុំ​សម្រាប់​នាង​ខ្ញុំ ពុក​ក្មេក​ខ្ញុំ ល្អ​ណាស់ ខ្ញុំ​សរសើរ​គាត់ គោរព​គាត់ ព្រោះ​គាត់​ចង់​ឃើញតែ​កូន​បាន​សុខ មិនដែល​រករឿង និយាយ​ចាក់ចូច​អី​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ែក្មេក​ខ្ញុំ បងប្អូន​ថ្លៃ និយាយ​ដើម​ខ្ញុំ​ជាមួយ​ប្ដី ឱ្យតែ​ទៅលេង​ផ្ទះ មកវិញ​រករឿង​ខ្ញុំ​រហូត ហើយ​ឈាន ដល់​វៃ​ដំ​មក​លើ​រូបខ្ញុំ ដោយសារ​ប្អូនថ្លៃ​និង​ម្តាយក្មេក​ និង​​​ជឿ​ហើយ​ធ្លាប់​​​ឮ​ថា​អណ្តាត​ម្ដាយក្មេក ពិតណាស់​ឃើញ​ខ្ញុំ​នៅ​ម្នាក់ឯង​គ្មាន​ឪពុកម្ដាយ​បង្កើត​នៅ​ឃុំគ្រង ចង់​គ្រប់គ្រង​ខ្ញុំ ចាត់ចែង​លើ​កម្លាំង​ញើស​ឈាម​ខ្ញុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការជួយ​អ្នកដទៃ ជា​ទឹកចិត្ត​ខ្ញុំ ជួយ​អ្នក​ក្រលំបាក​ពិតប្រាកដ ហើយក៏​ធ្វើតាម​គន្លង​ឪពុកម្ដាយ​ខ្ញុំ ដើម្បី​បំពេញ​បំណង​ពួកគាត់​។ ពេល​គេ​និយាយ​ចឹ​ង ខ្ញុំ​នឹក ខ្ញុំ​អាណិត​ឪពុកម្ដាយ​បង្កើត​ខ្ញុំ ដែល​ខ្ញុំ​មិនទាន់​មាន​លទ្ធភាព​បាន​ជួយ​គាត់​ស្រួល​ផង គាត់​ក៏​លា​ទៅ​បាត់​ ឪពុកម្ដាយ​ក្មេក​ខ្ញុំ​ធូរធារ​ហើយ បងប្អូន​ថ្លៃ​ក៏​ចឹ​ង​ដែរ មិនគួរ​ច្រណែន ជាមួយ​អ្នក​ខ្ញុំ​ជួយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​អស់​ទ្រាំ​ហើយ ហើយក៏​អស់ជម្រើស​និយាយ​គ្នា​ផ្ទាល់​ដែរ ទើប​ត្រូវ​បង្ហាញ​តាម​នេះ​ ​មិន​ប្ដូរ​ចិត្ត​ទេ ជួយ​អ្នកដទៃ ខ្ញុំ​នឹង​បន្ត​ជួយ​រហូត​។ បើ​ប្ដី​ខ្ញុំ​ច្រណែន​រឿងនេះ អាច​ទៅរក​អ្នកណា ដែល​ជួយ​គ្រួសារ​គាត់ បំបេញចិត្ត​ម្ដាយក្មេក និង​បងប្អូន​ថ្លៃ​គាត់​ចុះ»៕​ សូមទស្សនាចម្រៀង ដែលអ្នកស្រីទ្រី ដាណា ផ្ញើជូនប្ដី ដូចខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment