ប្រញាប់ឡើង! ខេមរៈ សិរីមន្ត ប្រកាស​ចែក​មៀន​ដោយ​ឥត​គិត​ថ្លៃ នៅ​ផ្ទះ​របស់​ខ្លួន ដោយ​ម្នាក់ៗ​ទទួល​បាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​កញ្ញា ​ឆ្នាំ​២០២១​កន្លងទៅ​ បានធ្វើ​ដំណើរ​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ នៅ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ែ​លិ​ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចុះប្រមូលទិញផ្លែមៀនដោយផ្ទាល់នេះ ធ្វើឡើងតាម​ការ​ចង្អុល​បង្ហាញ​ផ្តល់​អនុសាសន៍​ដោយផ្ទាល់​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទ​ក្រហម​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួម​ដំណើរ​ចុះ​ទៅ​ប្រមូល​ទិញ​ផ្លែ​មៀន​ដោយ​ផ្ទាល់​នោះ ក៏​មាន​វត្តមាន​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ​, ខេមរៈ សិរីមន្ត ក៏ដូចជា​លោក​ហេង ឡុង​ផង​ដែរ​។ ក្រោយពី​ចុះ​ដោយ​ផ្ទាល់​ហើយ​នោះ តារាចម្រៀង ខេមរៈ សិរីមន្ត ថែមទាំង បញ្ជា​ទិញ​ផ្លែ​មៀន​មួយ​ចំនួន​ពី​ផ្សារ​កសិផល​ធម្មជាតិ របស់ អ្នក​ឧកញ្ញា ឡេង ណា​វ៉ា​ត្រា ដើម្បី​ធ្វើការ​ចែក​ដោយ​ឥតគិតថ្លៃ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ កំពូល​តារាចម្រៀង​ខេមរៈ សិរីមន្ត បាន​បង្ហោះ​រូបថត ការ​ទទួល​ផ្លែ​មៀន ជា​ការ​ច្រើន អម​ដោយ​សារ បញ្ជាក់​ថា «​មៀន​ប៉ៃលិន ដែល​ខ្ញុំ​បាន​បញ្ជា​ទិញ​ពី ផ្សារ​កសិផល​ធម្មជាតិ របស់ អ្នក​ឧកញ្ញា ឡេង ណា​វ៉ា​ត្រា បាន​មកដល់​គេហដ្ឋាន​ខ្ញុំបាទ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ​ខ្ញុំ​ត្រៀម​ចែកចាយ មៀន ប៉ៃលិន នេះ ទៅតាម​មណ្ឌល និង ស្អែក​ម៉ោង ៩​ព្រឹក បងប្អូន​អាច​មក​ទទួលយក មៀន ក្នុង មួយ​នាក់ ៥​គីឡូ ដោយ​ឥតគិតថ្លៃ នៅ ផ្ទះ​របស់​ខ្ញុំបាទ​ផ្ទាល់​។ និង សូម​អធ្យាស្រ័យ មៀន មានកំណត់ ​មិនអាច​ជូន​បងប្អូន​បាន​គ្រប់គ្នា​នោះ​ទេ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment