រាជធានីភ្នំពេញ ៖ អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ អ្នកនាង ស៊ន សៀវម៉ី កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីអ្នកនាងបានបញ្ចេញរូបភាពយ៉ាងស្រស់ស្អាតជាច្រើនសន្លឹកជាមួយស្វាមី ។
ហើយអ្វីដែលកាន់តែមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាងនេះនោះ គឺបន្ទាប់ពីបានឃើញកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជារូបនេះ កំពុងតែពពោះកូនដំបូង ខណៈថ្ងៃសម្រាលក៏ខិតជិតចូលមកដល់ ។ទន្ទឹមនឹងនោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកនិយមគាំទ្រ ក៏បានចូលរួមសម្ដែងការសាទរ និងពាក្យពេចន៍ជូនពរដល់កីឡាការិនីឆ្នើម អ្នកនាង ស៊ន សៀវមី និងស្វាមី ផងដែរ ។
គួរបញ្ជាក់ដែរថា កីឡាការិនីឆ្នើមផ្នែកកីឡាតេក្វាន់ដូអ្នកនាង ស៊ន សៀវមី បានភ្ជាប់ពាក្យជាមួយស្វាមី គឺលោក កែវ ដេវីត កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ហើយគ្រោងនឹងរៀបចំពិធីមង្គលការនៅពេលជំងឺកូវីដ១៩ ស្ងប់ស្ងាត់ ។ ប៉ុន្តែ ដោយសង្កេតឃើញថា ជំងឺមួយនេះនៅតែអូសបន្លាយ ស៊ន សៀវម៉ី និងគូដណ្តឹង ក៏សម្រេចរៀបចំពិធីសែនព្រេនតាមប្រពៃណីខ្មែរ ដែលមានការចូលរួមពីសាច់ញាតិចាស់ទុំទាំងសងខាងយ៉ាងរីករាយ ខណៈរហូតមកទល់នឹងពេលនេះអ្នកនាងកំពុងពពោះកូនដំបូងផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖