រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានបាត់ដំណឹងជាច្រើនឆ្នាំពីពិភពសិល្បៈ ពេលនេះតារាសម្ដែងល្បីឈ្មោះអ្នកនាង កែវ ពេជ្រពិសី បានធ្លាយដំណឹងដ៏រីករាយថា នាងកំពុងតែពពោះកូនជាលើកដំបូង ជាមួយនឹងគូស្នេហ៍ថ្មីរបស់ខ្លួន ជាអនិកជនខ្មែរនៅប្រទេសកាណាដា ក្រោយពីពិធីមង្គលការត្រូវបានរំសាយចោល កាលពីឆ្នាំ២០២០ ព្រោះតែជំងឺកូវីដ-១៩ ។
តារាសម្ដែងអ្នកនាង កែវ ពេជ្រពិសី គឺជាតារាស្រីមួយដួងដែលធ្លាប់ល្បីល្បាញ រះអណ្ដែតសុះសាយខ្លាំង កាលពីប៉ុន្មានឆ្នាំកន្លងទៅ ប៉ុន្តែមួយរយៈចុងក្រោយ កែវ ពេជ្រពិសី ហាក់ស្ងប់ស្ងាប់បាត់ដំណឹងឈឹងពីអាជីព ធ្វើឱ្យមហាជនស្ទើរតែភ្លេចឈ្មោះតារាស្រីរូបនេះថែមទៀតផង ។
តែបើតាមប្រភពជិតស្និតបានបង្ហើបឱ្យដឹងថា បន្ទាប់ពីនាងបានដកខ្លួនចេញពីការសម្ដែង និងទៅបើករបររកស៊ីផ្ទាល់ខ្លួន កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរកាណាដា កាលពីអំឡុងចុងឆ្នាំ២០១៩ ពោលគឺអ្នកនាងបានភ្ជាប់ពាក្យជាមួយអនិកជនខ្មែរ មកពីប្រទេសកាណាដាឈ្មោះ ពៅ សម្បត្តិ បានជិត១ឆ្នាំកន្លះហើយ ហើយពេលនេះនាងក៏ទទួលបានកាដូពិសេសក្នុងជីវិត ដែលពុំអាចកាត់ថ្លៃបាន គឺកូនប្រុសដែលនាងគ្រោងនឹងសម្រាលនៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។
គួរបញ្ជាក់ដែរថា តារាសម្ដែងស្រស់សោភាអ្នកនាង កែវ ពេជ្រពិសី និងគូដណ្ដឹង មានគម្រោងរៀបមង្គលការ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែត្រូវបានរំសាយចោលទៅវិញដោយសារតែបញ្ហានៃជំងឺកូវីដ-១៩រាតត្បាត ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖