អុញនោះ! អ្នក​នាងម៉េងកែវពេជ្ជតាប្រតិកម្ម​ទៅ​នឹង​អ្នក​យកបទជំនោរ​ដើមខែមក​ច្រៀង​ឡើង​វិញដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា បទ​ជំនោរ​ដើម​ខែ ត្រូវ​បាន បងប្អូន​យើង​ជា​ច្រើន​មិន​ថា ​ជា​តារា ឬ​អ្នក​ធម្មតា រហូត​ដល់​ខ្សែ​រាជវង្ស​ មាន​ការ​ចាប់​អារម្មណ៍ ហើយ​យក​មក​ច្រៀង​ឡើង​វិញ ប៉ុន្តែ​មិន​រក្សា​ប្រភពម្ចាស់​ដើមឡើយ ដោយ​គ្រាន់តែ​ដាក់​ថា បទ មរតក​ដើម​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ នៅថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ​២០២១​​ អ្នក​នាង ម៉េង កែវពេជ្ជតា បាន​ធ្វើ​ការ​បង្ហោះ​សារ​រៀបរាប់​ពី​ដំណើរ​ដើមទង​បទ​នេះ​ និង​ប្រតិកម្ម​ដូច្នេះ​ថា «បទ​: ជំនោរ​ដើម​ខែ ជា​បទ​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុងចំណោម​បទ​ល្បីៗ​ជា​ច្រើន​រយ​ពាន់​បទ​របស់​នាង​ខ្ញុំ ម៉េង កែវពេជ្ជតា។ ថ្វីត្បិតតែ​បទ​នេះ ​មាន​ប្រភព​ពី​អ្នកចម្រៀង​រៀមច្បង​ជំនាន់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ( ១៩៧៩-៨៩ ) គឺ​លោកស្រី ម៉ម សុខា ប្រគំ​ភ្លេង​ដោយ​ក្រុម​តន្ត្រី វិទ្យុជាតិ​កម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​ចំពោះ​ទំនុកច្រៀង​ចាស់​នោះ ពេ​ជ្ជ​តា បាន​កែសម្រួល​ជាថ្មី​ខ្លះ​ដើម្បី​តម្រូវ​តាម​តថភាព​សង្គម​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្តូរ​ពី​បទ​ចម្រៀង​បែប​នយោបាយ​មក​ជា​បែប​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាកសិករ​ខ្មែរ​ទូទៅ​វិញ ដោយ​កាលណោះ ពេ​ជ្ជ​តា បានប្រើ​ពេល​​ប្រើគំនិត និង​ដាក់​អារម្មណ៍​បញ្ចូល​តួ​ខ្លាំង​ណាស់ ទម្រាំ​បទ​នេះ​ក្លាយជា​បទ​ចម្រៀង​មាន​អត្ថន័យ​សមស្រប និង​កាន់តែ​ពេញ​និយម​សម្រាប់​អ្នក​ស្តាប់​គ្រប់​ស្រទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ​នៅ​លើ​ប្រព័ន្ធ យូ​ធូប ​ឃើញ​មាន​បងប្អូន​យើង​ជា​ច្រើន​មិន​ថា​ជា​តារា ឬ​អ្នក​ធម្មតា រហូតដល់​ខ្សែ​រាជវង្ស​ក៏​ចាប់អារម្មណ៍​ថត​បទ​ច​ម្រៀ​ង​នេះ​​ឡើង​វិញ​ដែរ ក្នុង​ម្នាក់​យ៉ាងហោចណាស់​ក៏​ពីរដង អ្នកខ្លះ​យក​ទាំង​ភ្លេង​ដើម​រ​បស់​ពេ​ជ្ជ​តា​ទៅ​ច្រៀង​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ដែល​យក​ច្រៀង​តាម ( Cover ) ទាំងនោះ​ក៏​ទទួល​បាន​ការ​សរសើរ​ពី​ហ្វ៊ែ​នៗ​របស់​ពួកគេច្រើន​គួរសម។ មិន​ចម្លែក​ទេ​ព្រោះ​បទ​នេះ​ជា​បទ​ល្បី​ស្រាប់​ហើយ។ ប៉ុន្តែ​ដែល​ចម្លែក​នៅត្រង់ថា លើ Subtitle ពេល​បង្ហោះ​របស់​ពួកគេ ក៏ដូចជា​នៅ​លើ​ខ​មិន​តប​ទៅ​អ្នកគាំទ្រ មិនដែល​​ឃើញ​អ្នក​ច្រៀង Cover ឬ​ម្ចាស់​ឆា​នែ​ល​យូ​ធូប​ខ្លះ​នោះ​ហ៊ាន​ប្រាប់​គេ​ថា​បទ​នេះ​យកតាម​លំនាំ​ពេ​ជ្ជ​តា ឬ​ដាក់ Credit អោយ​ម្ចាស់​សំនៀង​ដើម​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​​ប្រើ​ពាក្យ​ដដែលៗ​ថា មរតក​ដើម។ (បើ​មិន​ស្គាល់​លោកស្រី ម៉ម សុខា ព្រោះ​គ្មាន​សំឡេង​គាត់​នៅ ក៏​គួរតែ​ស្គាល់​សំឡេង និង​ស្គាល់មុខ​របស់​ពេ​ជ្ជ​តា ស្គាល់​អា​ខោ​ន​ពេ​ជ្ជ​តា ដែរ ម្តេច​មិន​ឆាត​សួរ ព្រោះថា​ពួកគេ​ច្រៀង​តាម​នាង​ពេ​ជ្ជ​តា ក្នុង​ផលិតកម្ម​ឆ្លងដែន​ទេ​តើ) ? ? ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​មូលហេតុ​អ្វី​ទៅ​ហ្ន៎ ដែល​ពួកគេ​ចូលចិត្ត​ធ្វើ​រំលង​ដដែលៗ​បែបនេះ ? ខ្លាច​ម្ចាស់​ដើម​ល្បី​ជាង? ខ្លាច​គេ​ថា​ខ្លួន​អន់? ចង់​បំបាត់​ឈ្មោះ​ម្ចាស់​ដើម? ឬ​ចង់​អោយ​ជំនាន់​ក្រោយ​ច្រឡំ? តើ​វា​ពិបាក​ជាង​ម្ចាស់​ស្នាដៃ​ខ្លាំង​ណាស់​មែន​ទេ ​ដែល​គ្រាន់តែ​ដាក់ឈ្មោះ​អោយ​គេ​ដោយ​មិន​ចំណាយ​លុយ​មួយ​ជ្រុង​សេន​ផង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ៊ឺ..​បើ​មិន​គិតដល់​ផ្លូវច្បាប់ ក៏​គួរតែ​គិត​ពី​ផ្លូវចិត្ត​ម្ចាស់​បទ​ដែរ។ ស្នាដៃ​នី​មួយៗ​ឆ្លងកាត់​ការ​លំបាក​ច្រើន​ណាស់​ទម្រាំ​ចេញ​ជា​ផ្លែផ្កា​មក ម្តេច​ក៏​អ្នក​យក​ស្រាប់​ៗ​សោះ​អត់​ចិត្ត​ថ្លើម​អ្វី​យ៉ាង​នេះ​លោក? បើ​មិនដឹងថា​យក​បទ​គេ​មក​ច្រៀង​គួរ​ធ្វើ​អ្វីខ្លះ​ជាការ​អរគុណ​ដល់​ម្ចាស់​ដើម​ អ្នក​គួរ​មើលរូបថត​គំរូ​របស់ខ្ញុំ​មួយ​ផ្ទាំង​នេះ​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើមាន​ខ្វះ​ចន្លោះ​ខ្លះ​ក៏​ព្រោះ​ខ្វះ​ឯកសារ​ តែ​ក៏​មិន​អត់​សោះ​ដែរ មិនមែន​ស្អី​ក៏​មរតកដើម​នោះទេ ព្រោះ​អ្នក​ច្រៀង​អ្នកភ្លេង​នៅ​រស់​នៅឡើយ! ខ្ញុំ​ជឿថា​អត្ថបទ​នេះ​នឹង​មាន​អ្នក​ខឹង​ខ្ញុំ តែ​ខ្ញុំ​មិន​ខ្វល់ ព្រោះ​ខ្ញុំ​ធ្វើនេះ​ក៏​ដើម្បី​ការពារ​តម្លៃ​អោយ​ម្ចាស់​បទ​ដើម​គ្រប់​បទ​មិន​ចំពោះតែ​បទ​របស់ខ្ញុំ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ខ្ញុំ​សូម​អរគុណ​បងប្អូន​ទស្សនិកជន ហ្វ៊ែ​នៗ​ដែល​យល់ចិត្ត​ខ្ញុំ ដឹងថា ​ខ្ញុំ​ត្រូវគេ​យក​បទ​ទៅ​ច្រៀង​កើប​លុយ​ ហើយ​មិន​អរគុណ​តែ​ខ្លះ​បែរ​ជា​មក​តាម​ខាំ​ញាំញី​កិត្តិយស​ខ្ញុំ​វិញទៀត ដូច្នេះ​ខ​មិន​របស់​អ្នក​ទាំងអស់គ្នា​គឺជា​ថ្នាំ​ដាស់សតិ​ដ៏​សក្ដិសិទ្ធិ​ដល់​អ្នកខ្លះ​ដែល​មិនអោយ​តម្លៃ​ម្ចាស់ដើម។ បទ​នេះ​ខ្ញុំ​នឹង​បង្ហោះ​​លើ​ឆា​នែ​ល​យូ​ធូប​របស់ខ្ញុំ​នា​ថ្ងៃនេះ សូម​​អញ្ជើញ​ចូល​ទស្សនា​ដោយ​មេត្រី»៕​ សូមទស្សនាវីដេអូចម្រៀងមួយចំនួន ដែលត្រូវបានគេយកមកច្រៀងឡើងវិញដូចខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​





Related posts

Leave a Comment