រាជធានីភ្នំពេញ ៖ ក្រោយពីបានជួបម្ចាស់បេះដូង និងក្រាបផ្ទឹមចូលរោងជ័យ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ជាមួយភរិយាដ៏ស្រស់ស្អាត ដែលជាហ្វេនរបស់ខ្លួន ម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ យឿន ពិសី ក៏ទទួលបានកូនប្រុសដំបូងកាលពីប៉ុន្មានខែមុននេះ ។
ប៉ុន្តែអ្វីធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល កូនប្រុស យឿន ពិសី ដែលទើបសម្រាលពីផ្ទៃម្ដាយប៉ុន្មានខែនោះ បានជួបនឿងអកុសល់មួយ ដោយត្រូវវះកាត់ភ្នែកទាំងវ័យក្មេង ពោលគឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ ។
តាមការឱ្យដឹងដោយសំណេរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន តារាចម្រៀងពិការភ្នែករូបនេះបានសរសេររៀបរាប់ដោយអត្ថន័យខ្លឹមថា «សង្ឃឹមថាការវះកាត់ព្យាបាលភ្នែកនៅថ្ងៃស្អែកនេះកូនសម្លាញ់នឹងទទួលបានជោគជ័យរហូតតទៅ ណាកូនសម្លាញ់ (យឿន វីរៈបុត្រ)» ។ ដោយឡែក ខណៈនោះម្ចាស់បទ «ខ្លុយបងសី» លោក យឿន ពិសី ក៏បានបញ្ជាក់ប្រាប់ តារាញូស៍ ឱ្យដឹងដែរថា កូនប្រុសរបស់ខ្លួនមានជំងឺភ្នែកឡើងបាយ និងត្រូវវះកាត់ព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ។
យ៉ាងទន្ទឹមនឹងនោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ផ្ទុះក្ដីអាណិតអាសូរជាពន់ពេក និងបានជូនពរឱ្យទារក យឿន វីរៈបុត្រ ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងការវះកាត់ភ្នែកនោះផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖