ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ពូខ្មៅ បានឡាយវីដេអូទម្លាយនូវរឿងរ៉ាវក្នុងចិត្តមួយចំនួន ក្នុងនោះលោក បានលើកឡើងថា ទ្រី ដាណា ជួយតែម្ដាយគេ តែម្ដាយខ្លួនឯងមិនដែលឃើញជួយ។
ក្រោយពីមានការលើកឡើងបែបនេះ នៅថ្ងៃទិ៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកស្រីទ្រី ដាណា បានបង្ហោះរូបថតអ្នកមានគុណរបស់ខ្លួន អមដោយសារពោរពេញដោយស្ទីកឃ័របង្ហូរទឹកភ្នែកជាច្រើនថា «សុំទោសអ្នកទាំង២ ដែលកូនមិនអាចរកក្ដីសុខរឿងជីវិតគ្រួសារជូនខ្លួនឯងបាន ច្រើនឆ្នាំហើយ ដែលអ្នកទាំង២ ចាកចេញទៅចោលកូន ទាំងមិនទាន់ស្គាល់អ្វីហៅថាភាពសុខស្រួលក្នុងជីវិត ហើយក៏សុំទោស ដែលពេលនោះកូនគ្មានលទ្ធភាពមើលថែអ្នកទាំង២ ព្យាបាលអ្នកទាំង២ ឱ្យនៅមានដង្ហើមបាន។
ពុកម៉ែ លក់លៀស លក់បន្លែ ជួយប្រោះព្រំកូនឱ្យធំដឹងក្ដី។ កូនមិនទាន់បានសងគុណពុកម៉ែ មិនទាន់ផ្ដល់អ្វីឱ្យអ្នកទាំង២វិញ តែកូនបានព្យាយាមធ្វើបុណ្យ ធ្វើតាមការទូន្មានរបស់អ្នកទាំង២ មិនភ្លេចអតីតកាលយើងជាអ្នកក្រទេ។
អ្វីដែលកូនធ្វើរាល់ថ្ងៃ គឺបំពេញតួនាទីជាម្ដាយ ជាប្រពន្ធ ជាកូនប្រសា សាច់ញាតិ ជាបងប្អូន ជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ហាង ជាមេកើយ ទោះមិនបានល្អ100% តែកូនយល់ថាវាលើសពីអ្វីដែលនារីធម្មតាម្នាក់គួរធ្វើទៅហើយ
ហេតុអីនិយាយទាំងបំពាន ធ្វើឱ្យអ្នកដទៃយល់ច្រឡំលើខ្ញុំ អត់ពីពុកម៉ែបង្កើតទៅ មានតែឪពុកម្ដាយក្មេកនេះហើយ ហើយខ្ញុំក៏តែងជួយ តែងធ្វើបុណ្យជាមួយពួកគាត់ តែគេបែរមកនិយាយបែបនេះ។
ឱ្យខ្ញុំជួយបងប្អូន ឪពុកម្ដាយគាត់ប៉ុណ្ណា ទើបគ្រប់គ្រាន់ ឬគិតថាលុយដែលរកបានរាល់ថ្ងៃ សល់ទាំងអស់? ត្រូវចំណាយទៅណា ត្រូវចិញ្ចឹមបុគ្គលិកប៉ុន្មាននាក់ ត្រូវជួយគេប៉ុន្មាននាក់ តើគាត់ធ្លាប់ដឹងទេ? គាត់អត់ដឹងទេ ព្រោះគាត់មិនដែលរវល់រឿងរកស៊ី ធ្វើជំនួញទេ។ ខ្ញុំប្រឹងប្រែង ដើម្បីអនាគតគ្រួសារ និងកូនៗប៉ុណ្ណោះ។
អត់មានអីនិយាយច្រើនទៀតទេ តែខ្ញុំអាណិតឪពុកម្ដាយបង្កើតខ្ញុំ ដែលមិនទាន់ស្គាល់ភាពសុខស្រួលក្នុងជីវិត នឹកពួកគាត់ តែយ៉ាងណា ខ្ញុំមិនខ្វល់ច្រើនទៀតទេ ខ្ញុំសន្យានឹងអ្នកទាំង២ ត្រូវធ្វើជាមនុស្សស្រីស្រីរឹងមាំ មានទំនួលខុសត្រូវលើបុគ្គលិក និងតំណាងចែកចាយទាំងអស់ មានមនុស្សច្រើនណាស់ ដែលរង់ចាំខ្ញុំជួយ! ខ្ញុំនឹងធ្វើអំពើល្អ ចែកអំណោយជួយអ្នកខ្វះខាតរហូត តាមបណ្ដាំពុកម៉ែបង្កើតខ្ញុំ។
គួរបញ្ជាក់ថា មុនធ្វើការបង្ហោះសារយ៉ាងវែងអន្លាយនេះ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូបកស្រាយរួចហើយ កុំឲ្យមានការយល់ច្រឡំថា ខ្លួនមិនជួយម្ដាយក្មេកនោះ។ នៅក្នុងការឡាយបកស្រាយនោះ អ្នកស្រី ទ្រី ដាណា បានដាក់ចំណងជើងថា «សុំទោស ខ្ញុំមិនចង់និយាយទេ ប៉ុន្តែបងប្អូនប្រហែលជាយល់ច្រឡំថាខ្ញុំមិនជួយម៉ែក្មេក?»៕ សូមទស្សនាវីដេអូ ខាងក្រោម៖