បម្រើការងារជិត១៣ឆ្នាំ!ថ្ងៃនេះពិធីករដ៏ល្បីឈ្មោះ VJ តាប៊ុយសម្រេចដើរចេញពីទូរទស្សន៍MyTVហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី​ពិធិករដ៏ល្បីឈ្មោះប្រចាំទូរទស្សន៍ MyTV លោក តាប៊ុយ បានប្រកាសចាកចេញពីស្ថានីយ៍ទូរទស្សន៍យក្សមួយនេះ ខណៈ​ដែលធ្លាប់បម្រើការងារជាមួយគ្នាជិត១៣ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឱ្យដឹងដោយសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន តាប៊ុយ បានរៀបរាប់យ៉ាងដូច្នេះថា «នាថ្ងៃនេះខ្ញុំបានសំរេចចិត្តចាកចេញពីMyTVហើយ បន្ទាប់ពីបានបំរើការងារនៅទីនេះអស់រយៈពេលជិត13ឆ្នាំ​ សម្រាប់ការចាកចេញនេះ គឺខ្ញុំ និង MyTV មិនមានបញ្ហាអ្វីនឹងគ្នាទេ គឺគ្រាន់តែខ្ញុំមានអារម្មណ៍ថាហត់នឿយ និងចង់ឱ្យខ្លួនឯងមានសេរីភាព និងគេងលក់ស្រួលបានដូចគេ​ ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមនិយាយថានាពេលកន្ងង​មក​ខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូល MyTV​ និងសូមអរគុណដល់ MyTV ដែលយល់ព្រមតាមការសម្រេចចិត្ត​របស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់studioក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្មីៗទៀត ចង់និយាយថាហត់ខ្លាំងណាស់ទោះបីជាមានជំនួយការជួយសំរួលការងារក៏ដោយ)​ នាពេលនេះគឺចង់សំរាកខួរក្បាល ដើរលេង​ និងឱ្យកាដូខ្លួនឯងម្តងព្រោះ ដាក់សំពាធលើខ្លួនឯងជាយូរពេកហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាប៊ុយ បានបន្តទៀតថា «វាហាក់បីដូចជាក្រៀមក្រំដែលត្រូវដើរចេញពីកន្លែងដែលយើងធ្លាប់ហៅថាជាផ្ទះទី2 តែសប្បាយចិត្តព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមាន Stress» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាជុំវិញការចាកសចេញនេះ តាប៊ុយ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ព្រោះតែសម្រាកខួរក្បាលខ្លះ ជាពិសេសលោកមិនចង់គិតច្រើនបន្តទៀត ដ្បិតត្រូវរ៉ាប់រងជាពិធីករផង ផលិតករផង និងការស្រាវជ្រាវផ្សេងៗទៀត ដែលធ្វើឱ្យហត់នឿយខ្លាំង និងចង់មានសេរីភាព ៕ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment