រាជធានីភ្នំពេញ ៖ បើទោះជាបច្ចុប្បន្នមានអាយុកាន់ច្រើន មានកូនពេញក្រមុំ ថែមទាំងមានដល់ចៅហើយក្ដី ប៉ុន្តែសម្រស់ពិធិការិនីទូរទស្សន៍ បាយយ័ន អ្នកនាង ស៊ឹម សូលិកា ត្រូវបានមហាជនពោលសរសើរមិនដាច់ពីមាត់ថា កាន់តែចាស់កាន់តែមានសម្រស់ស្រស់ស្អាត និងមើលទៅកាន់តែក្មេងជាងវ័យ ។
មិនតែប៉ុណ្ណោះ អ្នកម្ដាយសាច់ខ្ចីអ្នកនាង ស៊ឹម សូលិកា ក៏ត្រូវបានគេដឹងថាកំពុងតែរស់នៅលើគំនរទ្រព្យសម្បត្តិ ព្រោះជារឿយៗ អ្នកនាងតែងតែបង្អួតរថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង និងផ្ទះវីឡាដ៏ស្កឹមស្កៃថែមទៀតផង ។ អ្វីដែលពិសេសនោះ អ្នកនាង ស៊ឹម សូលិកា ក៏ជាប់ឈ្មោះជានារីមហាសំណាងម្នាក់ផងដែរ ដែលមានស្វាមី គឺលោក អេង រឹទ្ធី ចេះយល់ចិត្តសព្វគ្រប់ ។
ក្រៅពីនេះ តារាស្រីសម្រស់ផូរផង់រូបនេះ ក៏មានមុខជំនួញជាច្រើនក្នុងដៃដូចជា រោងពុម្ភ សំអាងការ និងមុខរបរតូចធំមួយចំនួនទៀតដែលកំពុងតែដំណើរការ ហើយក៏ទទួលបានជោគជ័យផងដែរ ។
គួររំលឹកថា ពិធីការិនីដ៏ឆ្នើមរបស់ទូរទស្សន័បាយយន័ និងអតីតអ្នកមេម៉ាយអ្នកនាង ស៊ឹម សូលិកា បានរៀបការជាមួយស្វាមី គឺលោក អេង រិទ្ធី ដែលជាដៃគូយ៉ាងស្អិតរមួតនៅគ្រប់កម្មវិធី និងលើឆាកទូរទស្សន៍ កាលពីកំឡុងឆ្នាំ២០១៩ បន្ទាប់ពីបានរួមរស់ស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖