ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួន ប្រាកដជា បានជ្រាបហើយ នូវរឿងរ៉ាវរបស់អ្នកនាងខាត់ សុឃីម ដែលឪពុកទទួលមរណភាព មិនទាន់បានប៉ុន្មាន ម្ដាយធ្លាក់ខ្លួនឈឺ ហើយក្រោយពីម្ដាយធូរស្រាល បែរជាទទួលដំណឹង ប្អូនឪពុករបស់ខ្លួន ទទួលមរណភាពទៀតនោះ។
គិតមកដល់ថ្ងៃនេះ ឪពុករបស់អ្នកនាងឈ្មោះលាវ ខាត់ បានទទួលមរណភាពប្រមាណ១ឆ្នាំមកហើយ តែអារម្មណ៍កូនៗរបស់លោក ពិសេសអ្នកនាងខាត់ សុឃីម នោះ នៅមិនទាន់ដាច់អាល័យនៅឡើយទេ រាល់ពេលឃើញរូបថតលោកឪពុកនឹកឃើញសោកសៅភ្លាមតែម្ដង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្រ្តីជាកូនច្បងក្នុងគ្រួសារត្រកូល ខាត់ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពជាច្រើនសន្លឹក មានទាំងរូបថតជុំគ្នាជាមួយឪពុក បងប្អូន និងស្វាមី អមដោយសារយ៉ាងខ្លី បង្ហាញអារម្មណ៍នឹករំលឹកថា «នឹកណាស់» ។
គួរបញ្ជាក់ថា ឪពុករបស់តារាចម្រៀងខាត់ សុឃីម ឈ្មោះលាវ ខាត់ បានលាចាកលោកចោលកូនទាំង៩នាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៦៧វស្សាដោយ រោគាពាធ។ ការបាត់បង់ជីវិតរបស់ឪពុកខាត់ សុឃីម កូនចៅមិនបានដឹងមុនឡើយ ព្រោះគាត់សម្រាន្ត ហើយព្រឹកឡើងទើបដឹងស្លា ប់៕