គ្រប់ទឹក​! ឆ្នាំ​មុន ទេព បូ​ព្រឹក្ស ទទួល​បាន​កាដូរថយន្ត​Rolls Royce, ឆ្នាំនេះ នាង ជូន​កាដូ​ ដល់​G-Devith​វិញជា​ផ្ទះ​វិឡារ​ចំនួន​រហូត​ដល់..​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​ចម្រៀង ងួន ចាន់​ដេវីត ហៅ​G-Devith និង​កញ្ញា​ទេព បូ​ព្រឹក្ស ជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម ដែល​ធ្លាប់​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ កាល​ពួកគេ​ទាំង​២ ជ្រកកោន​ក្រោម​ដំបូង​ផលិតកម្ម​រស្មី​ហង្ស​មាស​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​សាង​ស្នេហ៍​ជាមួយគ្នា​រយៈពេល​ប្រមាណ​៥​ឆ្នាំនេះ ពួកគេ បាន​តស៊ូ រហូត​មានលទ្ធភាព​ទិញ​សម្ភារៈ​ទំនើបៗ​ដូចជា ឡាន ចិញ្ចៀនពេជ្រ នាឡិកា ជាដើម សម្រាប់​ឲ្យ​ជា​កាដូ ជូន​គ្នា​ទៅវិញទៅមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ខួប​នៃ​ការ​ស្រឡាញ់គ្នា​របស់​ពួកគេ គម្រប់​៤​ឆ្នាំ​នោះ លោក ងួន ចាន់​ដេវីត បាន​ទិញ កាដូ ដ៏​ពិសេស ជា​rolls Royce ដ៏​ថ្មី​សន្លាង ជូន​គូ​ស្នេហ៍​របស់​ខ្លួន គឺ​កញ្ញា ទេព បូ​ព្រឹក្ស ធ្វើឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ដោយឡែក​ថ្ងៃនេះ ជា​ខួប​គម្រប់​៥​ឆ្នាំ​នោះ ​ ទេព បូ​ព្រឹក្ស បាន​ជូន​កាដូ ដល់​លោក ងួន ចាន់​ដេវីត​វិញ នូវ​ផ្ទះ​វិឡារ​ចំនួន​៥​ឯណោះ ពិតជា​មិនធម្មតា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងនេះ កញ្ញា ទេព បូ​ព្រឹក្ស បាន​ធ្វើជា​វីដេអូ ទុកជា​អនុស្សាវរីយ៍ អម​ដោយ​សារ​រៀបរាប់​ដូច្នេះ​ថា «​ឆ្នាំមុន​បង​កាដូ Rolls Royce ឆ្នាំនេះ​អូន​កាដូ​ផ្ទះ​វិឡា 5​ជូន​បង​វិញ​ ឆ្នាំមុន​អូន​គ្មាន​អ្វី​ពិសេស​ជូន​បង​ទេ ហើយ​អូន​បាន​សន្យា​ហើយ​ថា ​ឆ្នាំនេះ​អូន​នឹង មាន​កាដូ​ពិសេស​ជូន​បង​នឹង​មានន័យ​បំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចឹ​ង​5​ឆ្នាំ​ហើយ​ដែល​យើង ពុះពារ​ជាមួយគ្នា​រាល់​ឧបសគ្គ សប្បាយ ឈឺចាប់ កើតទុក្ខ​ដែល​យើង​ឆ្លងកាត់​មក​រួមគ្នា អ្វីដែល​អូន​តែង​គិត​នឹង​ប្រាថ្នា​តាំង​ពីមុនមក​គឺ​ចង់បាន​បុរស​ម្នាក់​ដែល​ស្មោះត្រង់ ផ្តល់​សេចក្តីសុខ​ផ្លូវចិត្ត នឹង ចាប់ដៃ​ឆ្លងកាត់​រឿង​គ្រប់បែបយ៉ាង​រួមគ្នា តែ​មិន​នឹង​ស្មានថា​វា​អាច​ក្លាយជា​ការពិត​សោះ អូន​នឹង​សន្យាថា​នឹង​កាន់​ដៃ​បង​លុះដល់​ដង្ហើមចុងក្រោយ​ន័យ​ជីវិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​ជុំវិញ​រឿងនេះ​ផងដែរ G-Devith បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​ថា «Happy 5 years anniversaryឆ្នាំនេះ​ខ្ញុំ​ត្រូវគេ​ធ្វើ​ស៊ីវិញ​ម្តង ឯង​ពិតជា​សាហាវ​មែន តែបើ​សួរថា​សប្បាយចិត្ត​ទេ​គឺ​សប្បាយ​ណាស់ ដែល​មាន​អ្នករួមដំណើរ​ជីវិត​ចេះ​យកចិត្តទុកដាក់​ចេះ គិតគូរ ពី​អនាគត រៀបចំ​ផែនការ ជីវិត សម្រាប់ ថ្ងៃមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះថា​មិនដឹង​មានកូន​ប៉ុន្មាន​ទេ ( សុំ​ប្រាំ​បាន​ហើយ ខ្ជិលយ​ក​ច្រើន​ និយាយ​រួម​ទៅ​ឥឡូវនេះ​ឃើញថា ​គាត់​ចាស់ចិត្ត​ចាស់​គំនិត​ណាស់ ស្រលាញ់​ប្តី​ក៏​ណាស់​ទៀត ដឹង​ថា​ ចង់​ធ្វើ studio ក៏​ខិតខំ​គិត​ស្វែងរក​សន្សំ​ផង ខំប្រឹង​ធ្វើការ​អត់​ខ្ជិល​ទេ​ថត​យប់​ថត​ថ្ងៃ live យប់ Live ថ្ងៃ និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​ពិតជា​សំណាង​ណាស់​ដែល​មាន​គាត់​មក​រួម​ដំណើរ​ផ្លូវ​ជីវិត​មួយ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​គាត់​ជា កំលាំង ចិត្ត គាត់​តែងតែ ជំរុញ លើក​ទឹកចិត្ត តស៊ូ​តាំងពី ពេលដែល​ចាប់​ផ្ដើម​ពី​សូន្យ​មក​ជាមួយគ្នា​រហូតដល់​ពេលនេះ ជោគជ័យ ជាមួយគ្នា​ទោះជា​មិនទាន់​ធំដុំ​តែ​ក៏​មិន​បោះបង់​នូវ​ក្តី​ស្រមៃ ​កាន់​ដៃ​គ្នា​ឆ្ពោះទៅមុខ​បន្តទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹម ថា​រូបភាព​ទាំងនេះ​ជា​ចំណែក​មួយ​នៃ​ការ ផ្តល់ កំលាំងចិត្ត ដល់​បងប្អូន​អ្នកគាំទ្រ​ទាំងអស់គ្នា​អោយ​តស៊ូ​ឆ្ពោះ​ទៅកាន់​គោលដៅ​ដែល​ចិត្ត​ប្រាថ្នា​ កាលណា​ ដែល​មាន​ជីវិត តាំងនៅ​ចូល​អ្នក​កុំ​អស់សង្ឃឹម​ វិនាទី បន្ទាប់ អាច​ជា​ភាព ជោគជ័យ ដ៏​ធំធេង​របស់​អ្នក​ក៏​អាច​ថា​បាន រក្សា នូវ​គំនិត​វិជ្ជមាន​ នោះ​អ្នក​នឹង​រីករាយ​ជាមួយ​ផែនដី​ដ៏ អស្ចារ្យ​មួយ ​នេះ ​I love you @Tep Boprek»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment