ប្រជាពលរដ្ឋពាណិជ្ជករបានលើកឡើងនិងកោត សរសើរនូវសកម្មភាពដ៏អាចក្លាហានទឹកចិត្តសប្បុរស និងទន់ភ្លន់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ក្នុងការលះបង់បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនរាប់លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងចុះជួយដោយផ្ទាល់ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រប់គ្រងស្ថានការណ៍នៃគ្រាដែលប្រទេសកម្ពុជាជួបគ្រោះធម្មជាតិផ្សេងៗ។
ការកោតសរសើរនេះ គ្រាដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញធ្វើដំណើរចុះផ្ទាល់មកប្រមូលទិញផ្លែមៀន របស់ប្រជាកសិករកំពុងជួបបញ្ហាខ្វះទីផ្សារ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះនៅខេត្តបាត់ដំបងជាប់ព្រំដែនថៃ។នេះជាលើកទីមួយហើយដែលអ្នកឧកញ៉ាដំណាងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ ជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដើម្បីចុះប្រមូលទិញផ្លែមៀនប៉ៃលិនជាច្រើនតោនដល់ចម្ការពីបងប្អូនប្រជាកសិករ។
កាលពីដើមខែសីហា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រើថវិកាផ្ទាល់ខ្លួនប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ដើម្បីសម្រួលកុំឱ្យប្រជាពលរដ្ឋជាម្ចាស់ចម្ការខាតបង់ថវិកាដែលបានវិនិយោគលើការដាំដុះកាយវិការចុះជួយនេះសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន នៅក្បែរប្រជាជន រួមសុខរួមទុក្ខដោះស្រាយជាជូនប្រ ជាពលរដ្ឋគ្រប់កាលៈទេសៈ។នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សសម្តេ ចតេជោ ហ៊ុន សែន បានចុះមកឈរជើងប្រមូលទិ ញផ្លែមៀននៅក្នុងខេត្តបាត់ដំបងអស់រយៈពេលជិ ត២០ថ្ងៃ។ផ្លែមៀនដែលបានប្រមូលទិញក៏ត្រូវបានចាត់ចែងដឹកយកជូនមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន តាមខេត្ត ក៏ដូចជាកងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ផងដែរ។
ស្របពេលជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសទិញមៀនប៉ៃលិន (តាង៉ែន) ពីបងប្អូនកសិករចំនួន១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ការប្រកា សនេះធ្វើឡើងដើម្បីជួយសម្រួលបញ្ហាការលំបាកកង្វះទីផ្សារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩។
អ្នកឧកញ៉ាមានប្រសាសន៍ថា៖“ការលំបាករបស់ប្រ ជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាលក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាល។ដូ ច្នេះហើយអ្វីដែលអាចជួយបានយើងត្រូវតែជួយ គ្នាខ្ញុំសម្រេចជួយទិញមៀនឬតាង៉ែនចំនួន១.០០ ០តោនមកដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម”។
ការប្រកាសបើកយុទ្ធនាការទ្រង់ទ្រាយធំប្រមូលទិ ញផ្លែមៀនប៉ៃលិនរហូតដល់១ពាន់តោនពីប្រជាក សិករផ្ទាល់ ដែលកំពុងដង្ហើយហៅ រកទីផ្សារលក់ចេញរបស់អ្នកឧកញ៉ាក៏មានលោកឧកញ៉ាម្ចាស់ក្រុ មហ៊ុន និងបងប្អូនប្រជាពលរដ្ឋ បានបញ្ជាទិញផ្លែមៀនប៉ៃលិន បន្តពីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ជាច្រើនតោនផងដែរ។ទាក់ទងនឹងយុទ្ធ នាការប្រមូលទិញផ្លែមៀនប៉ៃលិននេះដែរលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ការប្រមូលទិញរយៈពេលជិត២០ថ្ងៃនោះ គឺប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋបានជិត២ពាន់តោ ន។
ការប្រមូលទិញកាលពីជំហ៊ានទី១មិនទាន់អស់នៅ ឡើយ និងមានការស្នើសុំពីប្រជាពលរដ្ឋម្ចាស់ចម្ការផងនោះទើបរូបលោកបានរាយការណ៍និងគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយទិញផ្លែមៀនបន្ត។ក្រោយទទួលបានការស្នើសុំនេះស ម្តេចតេជោ ហ៊ុន សែនក៏បានណែនាំឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចផ្ទាល់ចុះមកប្រមូ លទិញផ្លែមៀននៅសេសសល់នេះហើយបើតាមការបញ្ជាក់ពីអភិបាលខេត្តបាត់ដំបង ផ្លែមៀនដែលត្រូវប្រមូលទិញបន្តនេះ មានចំនួន៧ចម្ការ។
បើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលការប្រ មូលទិញផ្លែមៀននេះគឺទិញតែពីប្រជាពលរដ្ឋជាម្ចា ស់ចម្ការដែលមានជីវភាពខ្សត់ខ្សោយប៉ុណ្ណោះ។ ដោយឡែកម្ចាស់ចម្ការដែលមានជីវភាពធូរធាគឺមិនត្រូវបានប្រមូលទិញនោះឡើយហើយមួយវិញទៀ ត មៀនរបស់អ្នកដែលមានចម្ការធំៗនោះក៏មិនទា ន់អាចប្រមូលផលបានផងដែរ។
ដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ណែ នាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំកំពូលតារាចម្រៀងល្បីៗប្រចាំប្រ ទេសពីររូបគឺលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ចុះទៅប្រមូលទិញផ្លែមៀនប៉ៃលិនដល់ចំ ការរបស់ប្រជាកសិករដែលនេះបង្ករឲ្យមានការភ្ញានក់ផ្អើលជាខ្លាំង និងកោតស្ងប់ស្ងែងសរសើរនូវទឹក ចិត្តវីរភាព សប្បុរសធម៌របស់អ្នកឧកញ៉ា ក៏ដូចជាសិល្បករដែលចុះមកទីតាំងដោយផ្ទាល់នៅពេលនេះ។
ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីម ន្ត បានសម្ដែងការសប្បាយព្រមទាំងបានលើកទឹ កចិត្តប្រជាពលរដ្ឋ។ លោកថា សូមឲ្យប្រជាពលរដ្ឋដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់ សង្ឃឹមប្រមុខរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមួយ ចំនួនធំបានយកចិត្តទុកដាក់បងប្អូនមិនឲ្យបងប្អូននៅឯកការឡើយ។
09:55
អ្វីដែលរិទ្ធតែធ្វើឲ្យមហាជនកោតសរសើរទៀតនោះ អ្នកឧកញ៉ាកាលពីថ្ងៃទី៦ខែកញ្ញានេះបានចុះចាត់ ចែងដឹកនាំដោយផ្ទាល់មៀនប៉ៃលិនបាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្តមានដូចជា កំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។បើតាមការលើកឡើងរបស់អ្នកឧកញ៉ាការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាងផ្លែមៀនខួចគុណភា ពនិងដើម្បីឲ្យទាន់សភាពការផ្លែមៀន របស់បងប្អូនប្រជាកសិករខេត្តប៉ៃលិន និងបាត់ដំបងដែលកំពុងទុំសស្រាក់សស្រាំប្រមូលផលនោះ។
អ្នកឧកញ៉ាមានប្រសាសន៍ថា“ខ្ញុំបាទសូមអរគុណ ទៅដល់សប្បុរសជនទាំងអស់ដែលបានជួយទិញផ្លែមៀនរបស់កសិករដែលកំពុងតែជួបវិបត្តិដោយ សារកូវីដ-១៩នេះបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិយើង”។ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់ស ម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕ ដោយ៖ ឧកញ៉ា តម្រា