ប្រិយមិត្តមួយចំនួនច្បាស់ជាធ្លាប់ បានឃើញរូបថតកាលពីអតីតកាលរបស់អ្នកនាងLove Riya ថាមានភាពខុសប្លែកពីពេលបច្ចុប្បន្នយ៉ាងណានោះ ហើយភាពខុសប្លែក ប្រែជាស្អាតដូចក្រមុំនេះ ត្រូវបានអ្នកគាំទ្រលើកសរសើរជារឿយៗផងដែរ។
ស្របពេល ដែលកំពុងស្អាតស្រាប់នោះ Love Riya បានសម្រេចចិត្ត ទៅកែសម្ផស្សជាបន្តបន្ទាប់ដូចជាការ កែកុនត្រង់ត្របកភ្នែក, ការកែកុនបបូរមាត់ជាដើម ដើម្បីលើកសម្រស់របស់ខ្លួន ឲ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតនោះ។
បន្ថែមលើនេះ ថ្មីៗកន្លងទៅ Love Riyaបានសម្រេចចិត្តកែកុនច្រមុះរបស់ខ្លួនថែមទៀត ហើយក្រោយពីកែរួចសម្រស់ដ៏ប្លែក ហើយស្រស់ស្អាតរបស់នាង មើលមួយភ្លែតសឹងមិនស្គាល់ទៀតផង។
ក្រោយកែកុនរួច សម្រស់របស់នាងត្រូវបានទំព័រហ្វេសប៊ុកឈ្មោះ «Love Vy Beauty & Salon» ធ្វើការបង្ហាញ តាមរយៈការបង្ហោះរូបថតរបស់នាង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួន៥សន្លឹក អមដោយសារ លើកសរសើរដូច្នេះថា «ម៉ាក់ទែនៗ Love Riya Official ធើ្វច្រមុះហើយសា្អតសាហាវហើយកេ្មងទៀត»។
គួរបញ្ជាក់ថា រូបសម្រស់ កាលពីអតីតកាលរបស់អ្នកនាងLove Riya មិនមែនភាពស្អាតដូចពេលនេះនោះឡើយ ប៉ុន្តែដោយសារតែការចេះលេងខ្លួន កែសម្ផស្សនោះ បានកែប្រែមុខមាត់ទៅជាស្អាតគួរឲ្យស្រឡាញ់ដូចពេលនេះតែម្ដង។ ដើម្បីជ្រាបច្បាស់សូមទស្សនារូបថតជាច្រើនខាងក្រោមទាំងអស់គ្នា៖