គេនៅចាំបានថា តារាចម្រៀងប្រុសប្រចាំផលិតកម្ម រស្មីហង្សមាស លោក នី រតនា និងភរិយា ហេង សុវណ្ណភក្តិណា ជាកូនស្រីអ្នកជំនួញស្ដុកស្ដម្ភ បានសាងចំណងស្នេហ៍រួមគ្នា រហូតភ្ជាប់ពាក្យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងបានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ធ្វើឲ្យកក្រើកនៅលើបណ្ដាញសង្គម។
ក្រោយរៀបការ ម្ចាស់ពានCambodia Idolរដូវកាលទី១រូបនេះ ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ នីវណ្ណ មែលឡានី ហៅ មែល ( MEL ) កើតថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០:៤២ នាទីព្រឹក ហើយការមានកូននេះ បានធ្វើឲ្យជីវិតតារាចម្រៀង នី រតនា និងគ្រួសារ កាន់តែមានសុភមង្គលទ្វេដងថែមទៀត។
ងាកមកអាជីពជាតារាចម្រៀងរបស់លោក នី រតនា វិញ ក៏នៅតែមានសន្ទុះគាំទ្រច្រើនផងដែរ ហើយការរកស៊ីរបស់រូបគេ និងភរិយា ក៏ដំណើរការល្អដូចគ្នា។ ស្របពេល អ្វីៗទាំងនេះ ដំណើរការយ៉ាងល្អនោះ ពួកគេ ក៏ឧស្សាហ៍ដើរលេងកម្សាន្ត បញ្ចូលថ្មជីវិត បង្កើនសុភមង្គលក្នុងគ្រួសារផងដែរ។
ជាក់ស្ដែង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ នី រតនា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយភរិយាព្រមទាំងកូនស្រី ក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារ ជាមួយនឹងទេសទេសភាពដ៏ស្រស់ស្អាត។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនេះ ម្ចាស់បទ “កូនក្រមុំបងអើយ”រូបនេះ ក៏បានភ្ជាប់ជាមួយសំណេរខ្លីថា «ក្តីសុខ»៕