បច្ចុប្បន្ននេះ គេសង្កេតឃើញថា អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះអ្នកនាង Love Riya មានសំឡេងស្អកៗ ហើយពេលច្រៀងក៏មិនសូវជាពីរោះប៉ុន្មាននោះដែរ តែបើងាកមើលមើលទឹកដបសំឡេងរបស់នាងកាលពីមុនវិញ បានដឹងថា មិនដូចពេលនេះឡើយ។
ជាក់ស្ដែងវីដេអូអ្នកនាងច្រៀងខារ៉ាអូខេ ត្រូវបានគេយកមកបង្ហោះក្នុងបណ្ដាញសង្គមយូធូប កាលពីចុងឆ្នាំ២០១៨នោះ ឃើញថាអ្នកនាងច្រៀងបានពីរោះខ្លាំងណាស់ រហូតអ្នកគាំទ្រ ភ្ញាក់ផ្អើលលាន់មាត់សរសើរស្ទើរគ្រប់គ្នា។ ក្នុងនោះ អ្នកគាំទ្រ ដែលទើបនឹងបានចូលមើលវីដេអូចម្រៀងនេះ ក៏បានធ្វើការប្រៀបធៀបសំឡេងអ្នកនាងនៅពេលនេះ ជាមួយនឹងពេលពីមុនផងដែរ។
ពួកគេ បានបញ្ចេញយោបល់បែបនេះថា «កាលនឹងសំឡេងគាត់ពីរោះស្រួយតែឥឡូវគាត់ស្រែកលក់ឡេពេកស្អកអស់ខូចសំឡេងអស់ »។ «ចែច្រៀងពីរោះមែនតើទោះឥឡូវគាត់ស្អក»។ «សំខាន់ ច្រៀងតាម ចង់ ២០ដង តែនៅតែមិនចាំ មិនសរសើរមិនបាន (ពីរោះណាស់)»។,
«កែបារ៉ូច្រៀងឡូយទៀតបង»។ «idolពីមុនពីរោះណាស់តែឥលូវហេតុអីសំឡេងidolខ្ញុំស្អក»។ «សំឡេងបងរីយ៉ាឥឡូវពីមុនខុសគ្នាឆ្ងាយគ្នាណាស់ ការបើចង់ធ្វើជាអ្នកចម្រៀងទាមទារការថែរក្សាសំឡេងអោយស្ថិតស្ថេរគឺជារឿងសំខាន់ណាស់ »។ «ស្អាតដូចទេពអប្សរហើយច្រៀងពីរោះណាស់បងមិនសរសើរមិនបាន»។
ទោះយ៉ាងណា អ្នកខ្លះក៏មានការសង្ស័យថា នេះមិនមែនជាសំឡេងរបស់អ្នកនាងLove Riyaនោះឡើយ ដោយសារវាមានភាពខុសប្លែកពីពេលឥឡូវខ្លាំងពេក។ ពួកគេ បានសម្ដែងមតិបែបនេះថា «មិនមែនទេដឹងដូច ឮសំឡេងបងយ៉ានិយាយពីក្រោយ»។,
«គ្រាន់តែស្ដាប់ក៏ដឹងថា មិនមែនសំឡេងគាត់ដែរ ព្រោះសំឡេងគាត់ស្អកខ្លាំងណាស់ច្រៀងបទល្មមៗស្រែកមិនចង់រួចផង»។ «ដូចមិនមែនសំឡេងគាត់ទេ»។ វីដេអូ ខាងលើនេះ ត្រូវបានគេយកមកបង្ហោះឡើងវិញ កាលពីពេលថ្មីៗនេះ ដោយទទួលការចាប់អារម្មណ៍មិនធម្មតានោះទេ។ តែម្ដងនេះ គេជឿថា ជាសំឡេងរបស់នាងពីមុន ពិតប្រាកដ៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖