លោក សាយ សៀរ៉ា ជា តារាសម្ដែងប្រុសមួយរូប ដែលកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ ហើយនៅលើបណ្ដាញសង្គម លោកក៏មានប្រជាប្រិយភាពមិនធម្មតានោះដែរ ដោយគណនីហ្វេសប៊ុកផ្លូវការរបស់លោកមានអ្នកតាមដាន (Follower) ប្រហែល២០ម៉ឺននាក់ឯណោះ។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ តារាសម្ដែងប្រុសរូបសង្ហា លោក សាយ សៀរ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងតារាសម្តែងស្រី កញ្ញា នី មុន្នីនាថ ដែលដៃគូសំដែងជាមួយគ្នាជាច្រើនឆ្នាំ ហើយភ្ជាប់ជាមួយការទម្លាយរឿងមួយចំនួន ដែលអ្នកគាំទ្រ ទំនងជាមិនធ្លាប់ដឹងនោះឡើយ។
លោក សាយ សៀរ៉ា បានរៀបរាប់ថា «ជាដៃគូសំដែងជាមួយគ្នាជាច្រើនឆ្នាំមកហើយ ក៏ធ្លាប់ឈ្លោះគ្នាអត់និយាយគ្នាជិតពីឆ្នាំ ថ្ងៃមួយពួកយើងបានថតរឿងជាមួយគ្នាទៀត បងប្អូនដឹងអត់ថា ពេលថតរឿងជាមួយគ្នាមានអីកើតឡើងខ្លះ គឺថាពេលថតគឺពួកយើងនិយាយគ្នាធម្មតា
តែដល់ពេលថតចប់អត់និយាយនិយាយរកគ្នាទេ គឺទៅអង្គុយផ្សេងគ្នាហើយអត់និយាយរកគ្នាទេ តែដល់ម៉ោងថតគឺធ្វើធម្មតាព្រោះជាកាងារ ក្រោយថតចប់អ្នកដឹងនាំរឿងនឹងក្រុមកាងារនិយាយចុះនិយាយឡើងក៏ពួយយើងត្រូវគ្នាវិញមកដល់ពេលនេះទៅ៕