រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីស្ថិតនៅលំដាប់ជូរមុខរបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា នៅមុននេះបន្តិច បានបង្ហាញក្ដីរំភើបចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញសាមគ្គីភាពរបស់កូនខ្មែរគ្រប់រូប ជាពិសេសនៅពេលដែលមានការជួបទុក្ខលំបាក ដូចជាករណីប្រជាកសិករកកស្ទះ ផ្លែមៀន និងតាងែន ក្នុងពេលបច្ចុប្បន្ន ។
ដោយតារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា បានរៀបរាប់ឱ្យដឹងពីអារម្មណ៍តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា «នេះជាការសាមគ្គីភាពមួយជួយដល់បងប្អូនប្រជាកសិករ សូមបងប្អូនសប្បុសរសជនទាំងអស់ជួយទិញទាំងអស់គ្នា» ។
ហើយការរៀបរាប់បែបនេះរបស់តារាចម្រៀងស្រីកំពុងឡើងកូដកញ្ញា តន់ ច័ន្ទសីម៉ា គឺបន្ទាប់ពីបានឃើញបងប្អូនប្រជាពលរដ្ឋខ្មែររួបរួមគ្នា ជួយជ្រុំជ្រែងដល់ប្រជាកសិករដែលកំពុងកកស្ទះនៅផលដំណាំផ្លែមៀន និងតាង៉ែន នៅតាមបណ្ដាខេត្តមួយចំនួន ខណៈដែលអ្នកឧកញ៉ាងវ័យក្មេង ឡេង ណាវ៉ាត្រា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាអ្នកចុះប្រមូលទិញដោយផ្ទាល់ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖