ស្របពេលដែលមានអ្នកគាំទ្រជាច្រើនបានធ្វើខួបកំណើតឱ្យអាយដលរបស់ខ្លួន ព្រមទាំងមានអ្នកគាំទ្រជាច្រើនទៀតនៅលើបណ្ដាញសង្គម ក៏បានផ្ញើសារជូនពរដល់តារាចម្រៀងជើងចាស់ លោក ណុប បាយ៉ារិទ្ធ ផងនោះ ម្សិលមិញនេះគេក៏ឃើញ កញ្ញា ឈីន រតនៈ ដែលជាកូនក្រុមរបស់ខ្លួនក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ក៏បាននឹកឃើញដល់ថ្ងៃពិសេសរបស់លោកផងដែរ។
ក្រៅពី កញ្ញា ឈីន រតនៈ ដែលជាកូនក្រុមដ៏ឆ្នើមរបស់ខ្លួនដែលជាបេក្ខភាពពោរពេញទៅដោយសមត្ថភាព ទាំងសម្រស់ស្រស់សោភា ទាំងសំឡេងពិរោះក្រអួនក្រអៅនោះ គេមិនឃើញមានកូនក្រុមដទៃទៀត នឹករលឹកដល់ថ្ងៃពិសេសរបស់លោកឡើយ ធ្វើមហាជនមានការស្ងើចសរសើរតារាចម្រៀងពន្លកថ្មីរូបនេះជាខ្លាំង ខណៈខ្លួនបានជូនពរ និងរំលឹកនូវគុណបុណ្យដែល លោក ណុប បាយ៉ារិទ្ធ ធ្លាប់ផ្តល់ដំបូន្មានល្អៗ និងចាំផ្តល់កម្លាំងចិត្តដល់ខ្លួនកន្លងមក។
ភ្ជាប់ជាមួយរូបភាព ៣សន្លឹក ទឹកមុខញញឹមពព្រាយស្និតស្នាលគ្នានោះ កញ្ញា ឈីន រតនៈ ក៏បានជូនពរទៅកាន់តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ដែលជាអតីតគ្រូបង្វឹករបស់ខ្លួនយ៉ាងវែងអន្លាយថា «រីករាយថ្ងៃកំណើតលោកគ្រូ Nop Bayyareth សូមជូនពរលោកគ្រូ មានសុខភាពល្អ មានសំណាងល្អរកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារ អរគុណលោកគ្រូដែលតែងតែផ្តល់ដំបូន្មានល្អៗនិងចាំផ្តល់កម្លាំងចិត្តដល់សិស្សម្នាក់នេះពីក្រោយរហូត»៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖