គេនៅចាំបានថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ បង្ហាញមុខកូនស្រីរបស់ខ្លួនលើកដំបូង ជាមួយនឹងការផ្ដល់កាដូ ជារថយន្ត lamborghiniដ៏ស្រស់ស្អាត បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ក្រោយពីអ្នកស្រី ទ្រី ដាណា បង្ហាញមុខ ដាណាភីន រួចមក គេសង្កេតឃើញថា កូនច្បងរបស់អ្នកស្រីរូបនេះ ចាប់ផ្ដើមមានអ្នកស្គាល់ច្រើន សូម្បីតែទំព័រហ្វេសប៊ុក ដែលទើបបង្កើតសោះ ក៏មានចំនួនអ្នកចូលទៅឡាយសឹងមិនគួរឲ្យជឿផងដែរ។ ទន្ទឹមនឹងនេះ ក៏មានប្រុសៗជាច្រើនលង់នឹងសម្រស់នាងមិនស្ទើរនោះដែរ។
ដោយឡែក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ជាថ្ងៃខួបកំណើតរបស់ដាណាភីន នោះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានបង្ហោះរូបថត១សន្លឹក អមដោយសារជូនពរយ៉ាងពិសេសថា «ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់កូនស្រីម៉ាក់ ជូនពរកូនឱ្យមានសុខភាពល្អអនាគតល្អ និងជួបតែសេចក្តីសុខ ក្នុងជីវិត និងជួបតែមនុស្សល្អៗ»។
ក្រោយមកទៀត នៅថ្ងៃដដែលនេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថត បង្ហាញពីទិដ្ឋភាពក្នុងពិធីខួបកំណើតរបស់ ដាណាភីន ដែលអ្នកស្រីរៀបចំយ៉ាងប្លែកភ្នែក មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយក្នុងចំណោមរូបថតជាច្រើននោះ អ្នកគាំទ្រមួយចំនួន ក៏ចាប់អារម្មណ៍នឹងរូបសម្រស់ម្ដាយកូន២នាក់នេះដែរ។
ក្នុងនោះ ពួកគេ បានលើកឡើងថា «មួយណាបង មួយណាប្អូន?, កូននិងម៉ែស្អាតដូចគ្នា H B D, ម៉ែស្អាតជាងកូនទៀត, ដូចបងប្អូនចឹងចែ, ស្អាតដូចម៉ាក់, ខ្ញុំមើលមុខចែដាណាស្អាតជាងអូនពីន, ប្អូនស្រីមើលទៅក្មេងជាងកូនទៀត, ម៉ាក់គេអីក៏ក្មេងម្ល៉េះលោកព្រះ, ស្អាតណាស់ដាណាភីននិងចែ, ម៉ាក់ក៍ក្មេងជាងគេម្ល៉េះ»៕