លោក អ្នកបានស្គាល់រួចមកហើយនូវតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ នាយ កុយ ដែលនៅតែទទួលបានការគាំទ្រច្រើនរហូតមកដល់បច្ចុប្បន្ននេះ។ តែលោកអ្នក ទំនងជាមិនធ្លាប់ដឹងពីប្រវត្តិលម្អិតរបស់នាយកុយនោះឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ នាយកុយ បានបញ្ជាក់ថា ខ្លួនមានកំណើតកើតជានៅស្រុកស្អាងខេត្តកណ្ដាល (ភូមិព្រែកតាជ្រូក ឃុំព្រែកគយ) ដោយមានបងប្អូនចំនួន៧នាក់។
នាយកុយ បញ្ជាក់ទៀតថា ខ្លួនកើតឆ្នាំ១៩៥៧ មកដល់សព្វថ្ងៃមានអាយុ៦៤ឆ្នាំហើយ។ ក្រោយពីបែក អាពត ខ្លួនមកនៅស្រុកស្អាងតាំងពីឆ្នាំ១៩៧៩ រហូតដល់៨១ ៨២ ៨៣ ខ្លួនលេងល្ខោននៅទីនោះ ហើយ៨៤ខ្លួនឡើងទៅភ្នំពេញ ដោយនៅផ្ទះលោកគ្រូកញ្ចប់ទិព្វ ស៊ិន សូម៉ាលី ចំនួន២ឆ្នាំ។
នាយ កុយ បញ្ជាក់ពីប្រវត្តិនៃការកកើតក្រុមកំប្លែងថា ខ្លួនមកភ្នំពេញលេងល្ខោនរហូតដល់ឆ្នាំ៩០ ចាប់ផ្ដើមជួបគ្នា ជាមួយនាយជ្រញ់ នាយក្រួចមាស នាយហើម ហើយនាយក្រឹម អីជួបក្រោយជាមួយ នាយ ចាបចៀន អីទេ។
និយាយពីជីវិតគ្រួសារ នាយកុយ បញ្ជាក់ផងដែរថា ខ្លួនមានកូនចំនួន៧នាក់ រៀបការអស់ហើយ ហើយចៅមានចំនួន១៥នាក់។ ប៉ុន្តែ កូនរបស់លោកដល់សល់តែ៦នាក់ទេ ដោយសារបាត់បង់ជីវិតម្នាក់ ពេលជួបគ្រោះ,ថ្នាក់ចរា,ចរណ៍ជាមួយតារាចម្រៀងខេមរៈ សិរីមន្ត នោះ។ ក្នុងចំណោមកូន៦នាក់នេះ នៅខ្មែរ ចំនួន៤នាក់ (ប្រុស២ ស្រី) និងនៅអាមេរិក២នាក់ (ស្រី)។
ឆ្លើយទៅនឹងសំណួរថាតើហេតុអ្វី កាលខ្លួនឈឺ មិនបង្ហោះឲ្យគេដឹងឮ និងមិនឲ្យសម្ភាសន៍នោះ, នាយកុយបញ្ជាក់ថា ដោយសារតែទី១ បើអ្នកជួល គេដឹងថា ឈឺហើយ គេមិនជួលនោះទេ ទី២ ខ្លាចយើងសម្ភាសន៍ទៅ គេថា យើងបែបសុំជំនួយទៀតហើយ។
ត្រង់ចំណុចនេះ នាយកុយ បញ្ជាក់ជំហរថា ខ្លួនមិនលើកដៃសំពេះសុំជំនួយទេ បច្ចុប្បន្នខ្លួននៅសម្ដែងកើតមិនត្រូវការជំនួយនោះទេ។ ណាមួយខ្លួនមានប្រាក់ខែគោលជាទាហានផង លោកបានថ្នាក់ដឹកនាំឲ្យខ្លួនមានប្រាក់ខែហូប។
ឆ្លើយទៅនឹងសំណួរមួយទៀតថា តើហេតុអ្វី បានជានាយកុយ មករស់នៅខេត្តកណ្ដាលវិញ ឬក៏លក់ផ្ទះនៅភ្នំពេញហើយនោះ នាយកុយ បញ្ជាក់ថា ផ្ទះនៅភ្នំពេញមានចំនួន២ ខ្លួនជួលឲ្យក្រុមហ៊ុន បាន១ខែ ៧០០ទៅ៨០០ដែរ ដូច្នេះ១ខែ អាចបានជាង១ពាន់ដុល្លារ។ ដូច្នេះលោកទុកលុយ១ពាន់ជាងនេះ មករស់នៅស្រុកស្អាងវិញ មានផាសុកភាព មានកន្លែងហាត់ប្រាណ មានកន្លែងដើរយកខ្យល់អាកាស។
នាយ បញ្ជាក់ទៀតថា ពីមុននៅបាន ដោយសារតែមិនទាន់មានកូវីដ១៩ ហើយឥឡូវកូវីដ១៩ សិល្បៈ ត្រូវបានបិទខ្ទប់មិនដឹងរកអីទេ ភ្លេងការ កាត់សក់។ ដូច្នេះយើងយកលុយជាង១ពាន់នេះ មកដេកចាយនៅស្អាងវិញ ហើយឡាយលក់ផលិតផលនេះ ផលិតផលនោះទៅ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖