លោកអ្នក បានជ្រាបរួចមកហើយថា អ្នកស្រី ទ្រីដាណា ជាអ្នកជំនួញស្រីដ៏ជោគជ័យម្នាក់ មានជំនួញជាច្រើនក្នុងដៃ មានលុយវាល់លាន មានឡានទំនើបៗ មានផ្ទះច្រើនកន្លែង តែអ្នកស្រីមិនភ្លេចឡើយក្នុងការធ្វើការងារមនុស្សធម៌ឡើយ។
ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញអ្នកស្រី ធ្វើសកម្មភាពមនុស្សធម៌ស្ទើរគ្មានពេលសម្រាក សូម្បីតែពេលពិសាអាហារក៏អ្នកស្រីឆ្លៀតឡាយវីដេអូ ធ្វើទីផ្សារ ចែករំលែកបទពិសោធន៍ ចំណេះដឹងរបស់ខ្លួន ជំរុញឲ្យអ្នកគាំទ្ររបស់ខ្លួនចេះរកស៊ីផងដែរ។
និយាយពីការធ្វើជំនួញ ពិសេសហាងលក់មាសពេជ្ររបស់អ្នកស្រីវិញ ឃើញថា ដំណើរការរលូនខ្លាំងណាស់ តែអ្នកស្រីនៅតែចុះធ្វើទីផ្សារដោយខ្លួនឯងទៀតលើផលិតផលផ្សេង ហើយចំណុចនេះ ទំនងជាបងប្អូនមួយចំនួនមានចម្ងល់ផងដែរថាតើមូលហេតុអ្វី បានជាអ្នកស្រីសកម្មបែបនេះនោះ។
តាមរយៈវីដេអូ ដែលគេបង្ហោះនៅក្នុងគណនីទីកតុកឈ្មោះ «Try Dana-ទ្រី ដាណា» ដែលមានអ្នកតាមដាន(Follower) ២លាននាក់ អ្នកស្រីទ្រី ដាណា បាននិយាយថា ហាងមាសពេជ្រខ្លួន កំពុងតែមានមនុស្សឡើងពេញ លក់មួយថ្ងៃៗរាប់សែនដុល្លារ ចុះហេតុអ្វីខ្លួនត្រូវមកអង្គុយធ្វើទីផ្សារជូនបងប្អូនទាំងអស់គ្នា ជូនតំណាងចែកចាយខ្លួន?
អ្នកស្រីលើកជាសំណួរ និងឆ្លើយខ្លួនឯងថា ដោយសារការអាណិត ស្រឡាញ់ ដោយសារភាពទំនួលខុសត្រូវរបស់ខ្លួន។ តាមរយៈនេះ អ្នកគាំទ្រ បានបញ្ចេញយោបល់ជាច្រើន ក្នុងនោះ មានការលើកឡើងថា «បងជឿ ព្រោះបងធ្លាប់ទៅលេងដល់ហាងមាសពេជ្ររបស់ប្អូន គឺអតិថិជនច្រើនខ្លាំងណាស់ ហើយសុំបងថតទុកជាអនុស្សាវរីយ៍ទៀតផង និយាយអ្វី ដែលជាការពិត»៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖