លឿនណាស់! ក្រោយ​អ្នក​ស្រី​ ទ្រី ដា​ណា បង្ហាញមុខ​កូនស្រី​, ពេលនេះ ​ដល់​ថ្ងៃ​ខួបកំណើត​ ដា​ណា​ភី​ន បាត់​, ម៉ាក់​ល័​ក្ខ ជូនពរ​យ៉ាង​ពិសេស​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បាន​សាង​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ ខណៈ​អ្នកស្រី​ បាន​ឡាយ​វីដេអូ បង្ហាញមុខ​កូនស្រី​របស់​ខ្លួន​លើក​ដំបូង ជាមួយនឹង​ការផ្ដល់​ជា​កាដូ ជា​រថយន្ត lamborghini​ដ៏​ស្រស់ស្អាត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ភ្ញាក់ផ្អើល​ចំពោះ​អ្នកគាំទ្រ​នោះ ដោយហេតុថា កន្លងមក គេ​មិន​ដឹង រឿង​អ្នកស្រី ទ្រី ដា​ណា មាន​កូនស្រី​ពេញរូបពេញរាង​បែបនេះ​នោះ​ឡើយ ហើយ​ចាប់តាំង​ពី​ពេល​បង្ហាញ​មក កេរ្តិ៍ឈ្មោះ​កូនស្រី​របស់​អ្នកនាង ចាប់ផ្ដើម​ល្បីល្បាញ​មិនធម្មតា​នោះ​ឡើយ ដោយ​គ្រាន់តែ​បង្កើត​ផេ​ក​ភ្លាម មាន​អ្នក​ចូលទៅ​ចុច​ឡាយ​ព្រោងព្រាត​សឹង​មិន​គួរ​ឲ្យ​ជឿ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សឹង​មិនគួរ​ឲ្យ​ជឿ និង​សរសើរ​ទៀត​នោះ ក្រោយពី​កូនស្រី​របស់​អ្នកស្រី​ទ្រី ដា​ណា មាន​ឈ្មោះថា «​ដា​ណា​ភី​ន​» បាន​បញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក កាលពីពេល​ថ្មីៗ​ថា ខ្លួន​មិនមាន​លុយ​ទុក​ច្រើន​ដូច​គេ​នោះ​ទេ ហើយ​គេ​លក្ខណៈ​ធម្មតាៗ តែ​គេ​មាន​លុយ​ចាយ​ច្រើន ខ្លួន​មាន​លុយ​សន្សំ មានតែ​លុយ​ចាយ​ធម្មតា ៥​ពាន់ ៤​ពាន់​រៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្ងៃនេះ ជា​ថ្ងៃ​ខួបកំណើត​របស់​នាង​នោះ​, ម៉ាក់​ល័​ក្ខ ដែល​ទើបតែ​ចុះ​កុងត្រា​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ក្នុង​តម្លៃ​ខ្លួន​១០​ម៉ឺន​ដុល្លារ បាន​បង្ហោះ​សារ​ជូនពរ​ថា «Happy birthday to oun ជូនពរ​អោយ​អូន​មាន​សម្រស់​កាន់តែ​ស្អា​ត សុខភាព​ល្អ សំណាងល្អ ពេញ​មួយជីវិត​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះសារជូនពរកូនរបស់ខ្លួនដែរថា «ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់កូនស្រីម៉ាក់​ ជូនពរ​កូនឱ្យមានសុខភាពល្អអនាគតល្អ និង​ជួបតែសេចក្តីសុខ ក្នុងជីវិត និង​ជួបតែមនុស្សល្អៗ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment