រាជធានីភ្នំពេញ ៖ បើស្រម៉ៃទៅកាន់អតីតកាលជិត១០ឆ្នាំមុន ប្រិយមិត្តអ្នកដែលនិយមគាំទ្របទចម្រៀងមនោសញ្ចេតនារបស់ផលិតកម្ម អឹម ច្បាស់ជានៅចាំមិនភ្លេចឡើយ នូវតារាចម្រៀងមួយរូបដែលនិយមប្រើស្តាយពុកមាត់ស្រម៉ូម លោក វណ្ណា ពិសិដ្ឋ ម្ចាស់បទ ចប់គ្នាបានទេ ដែលកាលណុះបទចម្រៀងមួយបទនេះមានភាពល្បីល្បាញ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់ ។ លើសពីនេះ បទ ទឹកភ្នែកបងហូរកំដរការបែកអូន នៅកំឡុងឆ្នា២០១៤ ពីលោក វណ្ណា ពិសិដ្ឋ ក៏ត្រូវបានទស្សនិកជនឱ្យពិន្ទុ១០០ផងដែរ ។
ប៉ុន្តែ ក្រោយពីមានភាពល្បីល្បាញតាមរយៈបទចម្រៀងជាច្រើនបទនៅក្នុងផលិតកម្ម M Production លោក វណ្ណា ពិសិដ្ឋ ស្រាប់តែស្ងប់ស្ងាត់ទៅវិញបន្តិចម្ដងៗ ហើយមកដល់បច្ចុប្បន្នតារាប្រុសសំឡេងតូចរូបនេះ ក៏បានស្ងាត់ដំណឹងឈឹងតែម្ដង ខណៈដែលប្រិយមិត្តជាច្រើនកំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំង ។
បើទោះជាយ៉ាងណា ការស្ងប់ស្ងាត់ពីអាជីពចម្រៀង ស្របពេលដែលនៅតែបង្ហាញវត្តមានជារឿយៗនៅលើបណ្ដាញសង្គមនោះ លោក វណ្ណា ពិសិដ្ឋ ត្រូវបានគេសន្និដ្ឋានថា កំពុងតែសង្ងំជាមួយការងារ និងកាក់កបជាមួយជំនួញជួញដូរផ្សេងៗ ជាពិសេសលោកកំពុងតែកសាងជីវិតគ្រួសារឱ្យកាន់រឹងមាំ និងគង់វង្ស ចំណែកឯវិស័យជាតារាច្រៀងវិញ ទំនងជាលោកសម្រេចចិត្តបញ្ចប់ហើយ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់៖