សំណាង​រត់រកទៀតហើយ! ឆ្មា​ចូល​ផ្ទះ, ស៊ឹម សូលិកា ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ទទួល​បាន​លុយ​រហូត​ដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​ពិធី​ការិនី​ដ៏​ល្បី​អ្នកនាង ស៊ឹម សូ​លិ​កា ប្រិយមិត្ត​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា សព្វថ្ងៃ​អ្នកនាង កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល ជាមួយ​កូនស្រី​ម្នាក់ និង​ស្វាមី​ដ៏​ល្អ គឺ​លោក​អេង ឫទ្ធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ស៊ឹម សូ​លិ​កា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក អេង ឫទ្ធី កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្នុងការ​សាង​ស្នេហា​ជាមួយគ្នា រហូតមកដល់​ពេលនេះ អ្នកនាង ស៊ឹម សូ​លិ​កា មិនទាន់​មានកូន​ទី​២​នោះឡើយ​ទេ ខណៈ​អំឡុង​ពេល​សូ​លិ​កា ភ្ជាប់​ស្នេហា ​ជាមួយ​អតីត​ប្ដី​ទី​១ លោក​សៅ ភី​រៈ នាង​ទទួលបាន​កូនស្រី​ម្នាក់​យ៉ាង​ស្រស់​ស្អាត ឈ្មោះ​សុ​កាន ភី​រៈ​ណុ​ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើជា​បែបនេះ ក្ដី ពួកគេ​ទាំង៣នាក់​ កំពុង​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ ជាមួយនឹង​ការប្រើប្រាស់​សម្ភារៈ​ទំនើបៗ ហើយ​គ្រាន់តែ​សមាជិក​៣​នាក់ ពួកគេ​មាន​រថយន្ត រហូត​ទៅដល់​៣​គ្រឿង​ទៅ​ហើយ មានន័យថា សមាជិក​ម្នាក់ ឡាន​មួយ​គ្រឿង​ដែរ ដោយសារ​តែ​មាន​ការងារ​រៀងខ្លួន ត្រូវការ​មធ្យោបាយ​ជា​ចាំបាច់​​​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​រស់នៅ​ប្រកបដោយ​សុភមង្គល និង​មានទ្រព្យ​សម្បត្តិ​ច្រើន​ហើយ​នោះ​ ថ្មីៗ​នេះ អ្នកនាង​ស៊ឹម សូ​លិ​កា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ សរសើរ​ចិត្តធម៌​របស់​នាង​ថែមទៀត ក្រោយពី​រូប​នាង​ប្រគល់​សត្វ​ឆ្មា ដែល​ចូល​ផ្ទះ​នាង ជូន​ម្ចាស់​គេ​វិញ​នោះ​។ ចំពោះ​ទង្វើ​ល្អ​នេះ នាង​ក៏​ទទួល​បានការ​តបស្នង​វិញ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ និង​រូបថត​ជាច្រើន​សន្លឹក កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ ស៊ឹម សូ​លិ​កា បាន​រៀបរាប់ថា «​ឯង​មក​ដោយ​ធម៌ ឯង​ទៅវិញ​ដោយ​ធម៌ យើង​បានទទួល​រង្វាន់​១​ពាន់​ដុល្លា​ដោយ​ធម៌ ហើយក៏​បរិច្ចាគ​ចែករំលែក​ដោយ​ធម៌​។​អំពើ​ល្អ​មិន​សាបសូន្យ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកឡើងថា «​នាំ​លាភ​នាំ​ជ័យ​ហើយ​បង​, សំណាង​ណាស់​មីង​, អូយ​យ៉ូយ គិត​ទៅ​ហ្ន អំពើ​ល្អ​មិន​សាបសូន្យ​,​សំណាង​ណាស់​កូន​បាន​មក​ជួប​ម៉ាក់​ ដែល​មាន​ចិត្តធម៌​ពិសេស​ម៉ាក់ៗ​ស្រលាញ់​កូនៗ​ខ្លាំង​ បើ​ជួប​គេ​វិញ​មិន​ដឹង​ដល់​ណា​ទេ​កូន​មាស​អើយ​, បង​ចិត្តធម៌ ចិត្ត​មេត្តា​ម្ល៉េះ​»៕ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់ សូម​ទស្សនា វីដេអូ និង​រូបថត​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment