Ah Gi Leader មានឈ្មោះពិត តេង ស៊ីណាត នៅមុនពេលភ្ជាប់ពាក្យ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ម្ដងជា២ដងរួចមកហើយ ហើយពេលភ្ជាប់ពាក្យ ក៏មានការចាប់អារម្មណ៍ទៅនឹងថ្លៃបណ្ដាការរបស់នាងផងដែរ ដោយសារវាមានចំនួនរហូតទៅដល់៥០០លានរៀលនោះ។
ក្រោយភ្ជាប់រួច ក្រៅពីកំពុងសាងសុភមង្គលជាមួយនឹងការបង្ហាញភាពផ្អែមល្ហែមជាមួយគូដណ្ដឹងលក្ខណៈប្លែកធ្វើឲ្យអ្នកគាំទ្រសើចសប្បាយហើយនោះ, អាជី បានសាងភ្ជាប់ភ្ញាក់ផ្អើលជាបន្តបន្ទាប់ទៀត តាមរយៈការទទួលបានតំណែងជាតួឯកក្នុងការថតស្ពតឲ្យក្រុមហ៊ុនមួយ និងការរកចំណូលរបស់នាងក្នុងសម័យកូវីដនេះ ជាង១០ម៉ឺនដុល្លារក្នុង១ខែនោះ។
នៅមិនទាន់អស់ទេ, នៅក្នុងការឡាយរបស់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ អាជី បានបង្ហាញកូនជ្រូករបស់ម៉ាក់យាយ ហើយឲ្យអ្នកគាំទ្រធ្វើការទស្សន៍ទាយពីចំនួនទឹកលុយនៅក្នុងកូនជ្រូកនោះថា មានចំនួនប៉ុន្មាន មុននឹងនាងធ្វើការបោកវាបង្ហាញជាសាធារណៈនោះ។
ពេលអ្នកគាំទ្រធ្វើការទស្សន៍ទាយហើយនោះ អាជី ក៏បានអង្រែមកបំបែក ដោយឃើញថា ភាគច្រើន សុទ្ធតែលុយដុល្លារក្រដាស១០០ យ៉ាងណែនណាន់តាន់តាប់។ ទោះយ៉ាងណា គេមិនដឹងថា លុយនោះ មានចំនួនប៉ុន្មានឲ្យពិតប្រាកដនោះទេ តែបើតាមអាជី ស្មានថា មិនក្រោម២០ម៉ឺនដុល្លារ។
នៅក្នុងវីដេអូនោះដែរ អាជី ប្រាប់ថា ខ្លួនមិននឹកស្មាន យាយកតញ្ញូដើម្បីចៅបែបនេះនោះទេ ហើយភ្លាមៗនោះ ម៉ាក់យាយនាងក៏បន្ទរពីក្រោយថា ទុកឲ្យអាជីធ្វើផ្ទះថ្មី៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះទាំងអស់គ្នា ៖